ប៉ៃលិន ៖ កម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោក ស៊ិន សុភាលក្ម្សី អនុប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានចុះប្រតិបត្តិការបង្ក្រាប់ទីតាំងសង្វៀនជុលមាន់មួយកន្លែង នៅចំណុចខាងត្បូងភ្នំយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ហេតុការណ៍ចុះបង្ក្រាប់នេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤។
លោក ស៊ិន សុភាលក្ម្សី អនុប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ស្នងការនគរបាលខេត្តប៉ៃលិន ឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាប់ទីតាំងសង្វៀនជុលមាន់នៅចំណុចខាងលើង ប៉ូលីសបានធ្វើការឃាត់ខ្លួនម្ចាស់បើកសង្វៀនឈ្មោះ ណុប ថាភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរកសិក មានទីលំនៅភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងបៃលិន ខេត្តប៉ៃលិននិងឃាត់ខ្លួនអ្នកលេងមាន់ជល់ ចំនួន ០៨ នាក់ ដកហូតបានម៉ូតូ ១១ គ្រឿង រថយន្ត ០១ គ្រឿង មាន់ជុលចំនួន ៦ក្បាលស៊ុមក្រុង មាន់ចំនួន ០៦ ។
លោកបានបញ្ជាក់ថា ករណីខាងលើងនេះប៉ូលីសនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការនៅព្រឹកថ្ងៃ ទី១៨ ខែកក្កដា នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕