0

​ប្រជាពលរដ្ឋ ២១៤ គ្រួសារ​រស់​អនាធិបតេយ្យ​លើ​ដី​ឯកជន ត្រូវបាន​គណៈកម្មការ​ខេត្ត​ប៉ៃលិន​ដោះស្រាយ​និង​បង្ហាញ​ទីតាំង​លំនៅដ្ឋាន​ថ្មី​

​ប្រជាពលរដ្ឋ ២១៤ គ្រួសារ​រស់​អនាធិបតេយ្យ​លើ​ដី​ឯកជន ត្រូវបាន​គណៈកម្មការ​ខេត្ត​ប៉ៃលិន​ដោះស្រាយ​និង​បង្ហាញ​ទីតាំង​លំនៅដ្ឋាន​ថ្មី​

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​២១៤​គ្រួសារ រស់​អណាធិបតេយ្យ​លើ​ដី​ឯកជន (​ឧកញ៉ា​សេង​ឈុន​ឡេង​) ចំណុច​សំបុកចាប ភូមិ​ផ្សារ​ព្រំ ត្រូវបាន​គណៈកម្មការ​ខេត្ត​ប៉ៃលិន ដោះស្រាយ និង​បង្ហាញ​ទីតាំង​លំនៅដ្ឋាន​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ ទៅ​ចំណុច​តំបន់​អភិវឌ្ឍន៍​ឃ្លាំង​ចាស់ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​វិញ ។​

​លោក ស៊ួ ឌី​ណា អនុប្រធាន​គណៈកម្មាកា​រ​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​បានអោយដឹងថា ដោយ​ការយកចិត្តទុកដាក់​ពី​លោក​កើត សុធា អភិបាលខេត្ត អាណិត​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ អត់​ដី​និង​រស់នៅ​លើ​ដី​ឯកជន​យ៉ាង​អនាធិបតេយ្យ ចំណុច​សំបុកចាប​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​សម្រេចចិត្ត​ចំណាយ​ប្រាក់​ទិញ​ដី​មួយ​កន្លែង​រៀបចំ ប្រពន្ធ​លូ​ទឹក​ដាក់​ភ្លើង​អគ្គីសនី​អោយ​ប្រជាពលរដ្ឋ​ចំនួន​២១៤​គ្រួសារ ។ ប្រជាពលរដ្ឋ​នៅ​ចំណុច​សំបុកចាប​ជា​ដំបូង​មាន​ចំនួន​ប្រហែល ១០០ គ្រួសារ ក្រោយ​ពី​ដឹង​ថា មាន​ការអភិវឌ្ឍន៍​និង​ថ្នាក់​ខេត្ត​ជួយ​ផង​នោះ បាននាំគ្នា​ចូលមក​រស់នៅ​ជាង​៣០០​គ្រួសារ បច្ចុប្បន្ន គណៈកម្មការ​ខេត្ត​បាន​ធ្វើការ​ដោះ​ដូរ​បាន ៨០ ភាគរយ ចំពោះ​២០​ភាគរយ សេសសល់​ត្រូវបាន​ដោះស្រាយ ៣ ដំណាក់កាល​ទៀត ។ ប្រជាពលរដ្ឋ​មួយ​គ្រួសារ ទទួលបាន​ដី​ទំហំ ១៦ ម៉ែត្រ​គុណ ៥ ម៉ែត្រ ថ្លៃ​រុះរើ ២០០ ដុល្លា ចំពោះ​ការដឹកជញ្ជូន​អីវ៉ាន់​រថយន្ត របស់​គណៈកម្មាការ​ខេត្ត​ជា​ដឹក​អោយ​ឥតគិតថ្លៃ ។​

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បានអោយដឹងថា ការប្តូរ​ទីតាំង​ថ្មី​របស់​ប្រជាពលរដ្ឋ​ចំណុច​សំបុកចាប ភូមិ​ផ្សារ​ព្រំ ទៅ​ចំណុច​តំបន់​អភិវឌ្ឍន៍​ឃ្លាំង​ចាស់ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​វិញ ទី​១​ជួយ​អោយ​ពួក​គាត់​រស់​នៅ​មាន​ផា​សុខភាព​ល្អ ដោយ​គ្មាន​សំរាម​ភក់ជ្រាំ ទី​២ អោយ​ពួកគាត់​មាន​ដី​ផ្ទាល់ខ្លួន និង​មាន​ប័ណ្ណកម្មសិទ្ធិ ទី​៣ ពួក​គាត់​រស់​នៅ​មាន​សេរីភាព មិន​មាន​ការដេញ ឬ​ការគាបសង្កត់​ពី​ម្ចាស់​ដី​ដូច​មុន អាច​ប្រកប​រប​ចិញ្ចឹម​ក្រុមគ្រួសារ​ដោយ​សុខ​ស្រួល ។ ជា​ចុងក្រោយ សូម​បងប្អូន​ដែល​មិនទាន់​សម្រេច​ចិត្ត​ទៅ​នៅ​កន្លែង​ដី​ថ្មី ដែល​គណកម្មាការ​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​រៀបចំ​ដោះស្រាយ​ជូន កុំ​ប្រឆាំង ឬ​កុំ​ទារ​សំណង​ខ្ពស់​ពេក គួរតែ​ជ្រើសរើស​ដូច​ប្រជាពលរដ្ឋ​២១៤​គ្រួសារ ដើម្បី​អោយ​ការអភិវឌ្ឍន៍​មាន​ដំណើរកា​រលូន​សំរាប់​ខេត្ត​យើង ៕

 

2015_08_21c

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!