0

បុរស​ម្នាក់​ជនជាតិ​ភូមា​ជា​កម្មករ​ចាំចម្ការ​ដេកស្លាប់ សង្ស័យ​កើត​ជំជឺ​ខ្យល់គរ​

បុរស​ម្នាក់​ជនជាតិ​ភូមា​ជា​កម្មករ​ចាំចម្ការ​ដេកស្លាប់ សង្ស័យ​កើត​ជំជឺ​ខ្យល់គរ​

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ជនជាតិ​ភូមា ជា​កម្មករ​ចាំចម្ការ​ដេកស្លាប់ សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​លើ​សព មិន​ឃើញ​ស្លាកស្នាម របួស ឬ​មាន​ជាតិ​ថ្នាំពុល​ទេ សង្ស័យ​កើត​ជំជឺ​ខ្យល់គរ កាលពី​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២០ សីហា នៅ​ចំណុច​ភូមិ​អូ​រអិល​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​។​

​សមត្តកិច្ច​នគរបាល​បាន​ឲ្យដឹង​ថា បុរស​ម្នាក់​ដែល​ដេក​ស្លាប់​ឈ្មោះ ច អេម អាយុ​៤៣​ឆ្នាំ កម្មករ​មាន​ស្រុកកំណើត​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង និង​មាន​ប្រពន្ធ​ឈ្មោះ ទួល​ចាន់ អាយុ​៥៨​ឆ្នាំ បច្ចុប្បន្ន ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ឈ្មោះ ទួល​ចាន់ អាយុ​៥៨​ឆ្នាំ កម្មករ ត្រូវជា​ប្រពន្ធ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា មុនពេល​កើតហេតុ រូបគាត់​២​នាក់​ប្ដី​ប្រពន្ធ​បាន​មក​ស៊ីឈ្នួល​ចាំ​ចម្ការ​ឲ្យគេ​ជិត​មួយ​ឆ្នាំ​ហើយ ដល់​ថ្ងៃ​កើតហេតុ ស្រាប់តែ​ប្ដី​របស់​គាត់​បាន​ប្រាប់​គាត់​ថា រូបគាត់​វិលមុខ និង​ក្ដៅខ្លួន ក៏​ដើរ​មក​ដេក​ក្នុង​រោង​ចាំចម្ការ ក្រោយមក​ប្តី​បាន​ស្រែក​ថា​ក្តៅ​ណាស់ៗ ឲ្យ​គាត់​ជា​ប្រពន្ធ​ជួយ​រឹត​ស្អំ​ខ្លួន បន្ទាប់មក ក៍​ត្រជាក់​ខ្លួន​វិញ ។ គាត់​ក៏​ឲ្យ​ប្រពន្ធ​កោសខ្យល់ បន្ទាប់មក​ស្រាប់តែ​ប្ដី​របស់​បាន​បែក​ចំពុះ​មាត់ ប្រកាច់​រូបគាត់​ប្រពន្ធ​បាន​ច្របាច់ រឹត​ខ្លួន​ក៏​ផុតដង្ហើម​តែម្តង ។​

​ក្រោយមក​គាត់​ក៏​រត់​ឲ្យ​អ្នកភូមិ​ជួយ​បន្ទាប់ម​កអ្នក​ភូមិ ក៏​នាំគ្នា​មើល​និង​ជួយ​សោកស្ដាយ រួច​មក​ទៀត​ក៏ ឮ​ដល់​សមត្ថកិច្ច​ប៉ុស្តិ​ស្ទឹង​កាច់ មក​ដើម្បី​មក​ពិនិត្យ​សាកសព ហើយ​ធ្វើ​កោសល្យវិច័យ​រួចរាល់​អស់ហើយ សាកសព​ត្រូវ​សមត្ថកិច្ច​ប្រគល់​សព​ឲ្យទៅ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ដឹក​យកទៅ​ដាក់​វត្ត​ផ្សារ​ព្រំ​ភូមិ​ផ្សារ​ព្រំ​។​

​នគរបាល​ធ្វើ​កោសល្យវិច័យ​ឃើញថា សាកសព​បុរស​ដែល​ស្លាប់​មិន​មាន​ស្នាម​ជាំ​អ្វី​នៅ​លើ​រូបរាងកាយ ឬ​ផឹក​ថ្នាំពុល​អ្វី​នោះ​ទេ ដោយ​សង្ស័យ​កើត​ជំងឺ​ខ្យល់គរ​និង​ខ្សោយបេះដូង ។ ក្រោយមក​មាន​ក្រុម​បណ្ដាញ​ព័ត៌មាន​បាន​ចូល​ថវិកា​ទៅ​ក្រុមគ្រួសារ​សព​ផងដែរ ៕

 

2015_08_21b

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!