0

​នគរបាល​ខេត្ត​ប៉ៃលិន បង្ក្រាប​ទីតាំង​កន្ទុយលេខ​១​កន្លែង ចុះ ៣ កន្លែង​ធំៗ​ទុក​សំរាប់​ឆ្នាំងបាយ​

​នគរបាល​ខេត្ត​ប៉ៃលិន បង្ក្រាប​ទីតាំង​កន្ទុយលេខ​១​កន្លែង ចុះ ៣ កន្លែង​ធំៗ​ទុក​សំរាប់​ឆ្នាំងបាយ​

ប៉ៃលិន ៖ ទីតាំង​លក់​កន្ទុយលេខ ១ កន្លែង​ត្រូវបាន​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បង្ក្រាប​ឃាត់ខ្លួន​មនុស្ស ៣ នាក់​យក​មក​ធ្វើការ​ផា​កពិន៍​យ​អប់រំ កាលពី​វេលា​ម៉ោង ១៥ និង ១០ នាទី ល្ងាច​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០១៥​នៅ​ភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​អោយដឹងថា​ទីតាំង​លក់​កន្ទុយលេខ​ខាង​លើ​ម្ចាស់ផ្ទះ​ឈ្មោះ យុន យិន ភេទ ស្រី អាយុ ៥០ ឆ្នាំ និង ២ នាក់​ទៀត ឈ្មោះ​ដួង សុភ័​ក្រ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ត្រូវជា​កូន និង​ម្នាក់​ទៀត ឈ្មោះ ញែម​ញឹល ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ត្រូវជា​ក្មួយ នាក់​ទាំង ៣ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បាប​នគរ​បាល​បាន​បញ្ជាក់ថា ការបង្ក្រាប​ទីតាំង​ល្បែង​កន្ទុយលេខ​ខាងលើ​គ្រាន់តែ​ផាកពិន័យ​តិចតួច​រួច​អប់រំ​អោយ​ទៅ​ផ្ទះ​វិញ​។​

​មតិ​រិះគន់​ថា ទីតាំង​កន្លែង​លក់​កន្ទុយលេខ ៣ កន្លែង​ទៀត​នៅ​ចំណុច​ភូមិ​ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មានឈ្មោះ លៀប ឈ្មោះ ធុល ឈ្មោះ ងីម មិនទាន់​បង្ក្រាប​ឡើយ​    ​៣ កន្លែង​នេះ ជា​ឆ្នាំងបាយ​របស់​នគរបាល​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល ៕
​ដោយ សុខ កុសល​

 

2015_08_21a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!