0

​ក្មេង​ទំនើង​២​នាក់​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ត្រូវ​ដោះលែង​ពេល​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​

​ក្មេង​ទំនើង​២​នាក់​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ត្រូវ​ដោះលែង​ពេល​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​

​បាត់ដំបង ៖ ក្មេង​ទំនើង ២ នាក់​និង​ម៉ូតូ ១ គ្រឿង (​ក្នុងចំណោម ៥ ទៅ ៦ នាក់​ម៉ូតូ ៣ គ្រឿង​) មាន​ដាវ​សាំ​ម៉ូ​រ៉ៃ ធ្វើ​សកម្មភាព​ដេញ​កាប់​អ្នក​ដ៏​ទៃ បន្ទាប់​ពី​កម្លាំង​នគរបាល​បង្ក្រាប​ឃាត់ខ្លួន បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កម្រិត​ស្រាល ត្រូវបាន​អប់រំ​ដោះលែង​អោយ​មាន​សេរីភាព​នា​ព្រឹក​ថ្ងៃ​ទី​២០​ខែ​សីហា ឆ្នាំ​២០១៥​។​

​ប្រភព​បាន​អោយដឹងថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩​ខែ​សីហា ឆ្នាំ​២០១៥​នៅ​ចំណុចក្បែ​ដើមអំពិល​រប​មាត់ស្ទឹ​ង​សង្កែ​ស្ថិតក្នុង​ឃុំ​សង្កាត់​ស្វាយប៉ោ ក្រុង​
​បាត់ដំបង មាន​ម៉ូតូ​៣​គ្រឿង មាន​ក្មេង​ទំនើង​ជិះ​គ្នា​៥​ទៅ​៦​នាក់​ដៃ​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ ជិះ​ចុះឡើង​ទំនង​ដេញ​កាប់​អ្នក​ដ៏​ទៃ មួយសន្ទុះ​ក្រោយមក ក្រុមនគរបាល​បង្ក្រាប​ជិះ​ម៉ូតូ​ដេញ​ចាប់បាន​ម៉ូតូ​១​គ្រឿង​ក្មេង​ទំនើ​ង​២​នាក់​និង​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​១​ដើម​យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ។​

​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា ក្មេង​ទំនើង​ទាំង​២​នាក់​ដែល​ធ្វើការ​ឃាត់ខ្លួន​បាន​ទី​១​ឈ្មោះ​ជុំ វណ្ណ​ធាន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ទី​២​ឈ្មោះ​ឈៀន ប៊ុន​ឈប់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ទាំង​២​នាក់​រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។ វត្ថុតាង​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​ដើម​។

​សមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​សីហា​ឆ្នាំ​២០១៥​ក្មេង​ទំនើង​ទាំង​២​នាក់​ខាង​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កម្រិត​ស្រាល បាន​ធ្វើ​ការអប់រំ​ផាកពិន័យ រួច​បាន​ធ្វើ​ដោះលែង​អោយ​មាន​សេរីភាព ។​

​មតិ​រិះគន់​ថា​បើ​មិន​ដាក់ទោសទ័​ណ្ឌ​វា​ទេ ក្មេង​ទំនើង​វា​នឹង​កើនឡើង​ប្រសេកប្រសាច​ពេញ​ក្រុង​បាត់ដំបង ៕

 

2015_08_20a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!