ខេត្តឧត្តរមានជ័យ៖ ខ័ណ្ឌរដ្ឋបាលព្រៃឈើធ្វើការផ្សព្វផ្សាយ ច្បាប់ប្រើប្រាស់រណាយន្តនិងការកាប់ព្រៃឈើ តាមបទបញ្ជារ០២. របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើអោយប្រជាពលរដ្ឋយល់ដឹង កាលពីព្រឹក ថ្ងៃទី២០ ខែ សីហាឆ្នាំ២០១៥ ស្ថិតនៅវត្តគោគឈូក. ភូមិគោគឈូក.សង្កាត់កូនក្រៀល. ក្រុងសំរោង. ខេត្តឧត្តរមានជ័យ។
ក្នុងកិច្ចប្រជុំ. មានលោក រិទ្ធីប៉ាក់.អភិបាលរងក្រុងសំរោង. លោកឃុន សុភា. នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ. លោក ម៉ៅ. បរិមិន្ទ នាយផ្នែកក្រុងសំរោងលោក គង់សារ៉េត. សង្កាត់កូនក្រៀល។
លោក គង់សារ៉េត. មានប្រសាសន៍ជូនដល់ប្រជាពលរដ្ឋ៤៣០នាក់. មានចំនួន៧ភូមិ. ថាយកមាត្រាទី៣៧ និង ៣៨ ស្តីអំពី ច្បាប់រណាយន្ត. និងកាប់ព្រៃឈើត្រូវមានទោសយ៉ាងណា ដូច្នេះសូមជំរាបដល់ប្រជាពលរដ្ឋប្រើរណាយន្ត ត្រូវសុំច្បាប់ឲ្យបានត្រឹមត្រូវមុនពេលយកទៅប្រើប្រាស់ ៕