បន្ទាយមានជ័យ ៖ លោកឧត្តមសេនីត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថមួយក្រុមនាំយកអំណោយទៅចូលបុណ្យលោកមេឃុំស្រះរាំងប្រពន្ធទើបតែស្លាប់នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅភូមិ ស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាននិយាយប្រាប់ថា កម្លាំងកងរាជអាវុធហត្ថខេត្តនិងក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្រះរាំងដោយមើលឃើញអំពីការលំបាករបស់មេឃុំស្រះរាំងធ្វើការបំរើរាស្ត្រអស់រយះពេលជិត៣០ឆ្នាំកន្លងមកនេះនិងមកដល់ពេលនេះក្នុងផ្ទះរបស់លោកមេឃុំមានជីវភាពខ្វះខាតយ៉ាងខ្លាំងហើយរយះពេលកន្លងមកលោកមេឃុំបានខិតខំព្យាបាលប្រពន្ធជាទីស្រឡាញ់រហូតដល់ទទួលមរណះភាពនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥នៅផ្ទះលោកផ្ទាល់តែម្តង ។
លោកឱ បូរិន្ទ បានបន្តទៀតថា ក្នុងនាមលោកជាប្រធានក្រុមការងារចុះជួយឃុំស្រះរាំងនិងក្រុមការងារមួយក្រុមបាននាំយកអំណោយនិងផ្តល់ថវិការជូនដល់ក្រុមគ្រួសារលោកមេឃុំផ្ទាល់ដៃ មានថវិការចំនួន១៦៥០០០០រៀលអង្ក២ការុងស្មើនិង១០០គីឡូទឹកត្រីបូកនិងទឹកស៊ីអ៊ីវ ៤ដបនិងទឹកសុទ្ធមួយចំនួនធំដើម្បីឲ្យយកទៅធ្វើបុណ្យសពជូនប្រពន្ធរបស់លោក ។
លោកមេឃុំនិងក្រុមគ្រួសារដែលកំពុងមានទុក្ខធំប៉ុនភ្នំនោះក្រោយពីបានទទួលអំណោយលុយថវិការពីលោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ នេះ លោកនិងក្រុមគ្រួសារបានលើកម្រាមដៃ១០សូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកសូមឲ្យជួយបីបាត់ថែរក្សាដល់ក្រុមគ្រួសារឯកឧត្តមនិងមន្ត្រីក្រោមឨវ៉ាទទាំងអស់ឲ្យជួននិងតែសេចក្តីសុខកំឲ្យមានទុកបៀតបៀនបានឡើយ ។
លោក ឱ បូរិន្ទ ជាមនុស្សម្នាក់ដែលប្រជាពលរដ្ឋនៅក្នុងឃុំស្រះរាំងគោរពនិងស្រឡាញ់ជាពន់ពេក ព្រោះរយះពេលកន្លងមកលោកតែងតែជួយដល់ប្រជាពលរដ្ឋក្នុងឃុំដូចជាជួយសង់ផ្ទះដល់គ្រួសារគ្មានទីពឹងជាច្រើនគ្រួសារកន្លងមក ជួយស្តាប្រឡាយឲ្យប្រជាកសិករបានទឹកធ្វើស្រែប្រាំងនិងវស្សា និងបានយកអំណោយទៅចែកជូនដល់ក្រុមគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ជាដើម ៕