បាត់ដំបង ៖ អាវុធហត្ថក្រុងបាត់ដំបង បំបែកសំបុកគ្រឿងញៀនឃាត់មនុស្ស ៤ នាក់ និងថ្នាំញៀនម៉ាទឹកកក ៩ ថង់ស្មើ ២,៣០ ក្រាម ព្រមទាំងសម្ភារៈជក់មួយចំនួនផងដែរ កាលវេលាម៉ោង១៩និង៣០នាទី យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិសង្កត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ក្រុមជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាកានាព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល ដើម្បីចាត់ការតាមនិតិវិធី ។
លោក សំ វិឡុង មេបញ្ជាការងអាវុធហត្ថក្រុងបាត់ដំបង បានអោយដឹងថា ក្រុមជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានទី១ ឈ្មោះ ច័ន្ទ សុខា ភេទប្រុសអាយុ ២៧ ឆ្នាំ រស់នៅភូមិសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ទី២ ឈ្មោះ គយ ចន្ធី ភេទស្រី អាយុ ៣០ ឆ្នាំ មានប្តីឈ្មោះនីជាអ្នកលក់(រត់គេចខ្លួនបាត់) ។ ទី៣ ឈ្មោះ អ៊ិត ចាន់ ភេទប្រុសអាយុ ៣២ ឆ្នាំ ។ ទី៤ ឈ្មោះ នាង ស្រី លក្ខ័ណ ភេទស្រីអាយុ២៨ ឆ្នាំទាំង ៣ នាក់រស់នៅភូមិសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ វត្ថុតាងដែលដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក ៩ ថង់ស្មើ ២,៣០ ក្រាមព្រមទាំងសម្ភារៈជក់មួយចំនួន ។
ក្រុម ជនសង្ស័យជនសង្ស័យបានសារភាពថា ពួកខ្លួនបានទិញថ្នាំញៀនពីឈ្មោះ នី ដែលមានប្រពន្ធឈ្មោះ គយ ចន្ធី យកមកប្រើប្រាស់និងលក់បន្ត ។
លោក សំ វិឡុង បានបញ្ជាក់ថា ក្រុមជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកក៩ថង់ស្មើ២,៣០ក្រាម ព្រមទាំងសម្ភារៈជក់មួយចំនួន ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាកា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនិតិវិធី ។
ចំពោះមេខ្លោង ដែលលក់ថ្នាំញៀនអោយក្រុមជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមឃាត់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕