បន្ទាយមានជ័យ ៖ បុរសម្នាក់ជួលរថយន្តមិត្តភ័ក្តមិនអោយប្រាក់ រួចនាំទៅផឹកស៊ីនៅក្នុងហាងគ្មានប្រាក់អោយគេ ម្ចាស់ហាងប្តឺងអាវុធហត្ថឃាត់ខ្លួនពីបទរំលោភទំនុកចិត្តបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥ចាត់ការតាមនិតិវិធី ។
លោកឧត្តមសេនីយ៍ត្រី ឱបូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាបុរសដែលឃាត់ខ្លួនមានឈ្មោះ សុខ ម៉ាប់ អាយុ ៣៩ ឆ្នាំរស់នៅភូមិ ក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ចំណេកដើមបណ្តឹងឈ្មោះជាសាវើយភេទ ប្រុស អាយុ២២ឆ្នាំរស់នៅភូមិសូភី សង្កា ត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឈ្មោះអាតឆេនភេទ ប្រុស អាយុ ២៤ឆ្នាំនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ឱ បូរិន្ទ បានបន្តទៀតថា មុនពេលកើតហេតុនៅរលៀលម៉ោង៣ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥ ឈ្មោះ សុខ ម៉ាប់ បានជួលរថយន្តឈ្មោះ អាត ឆេន ទៅសៀមរាប ក្នុងតំលៃ១៥០ដុល្លារ ក្រោយពេលនិយា យត្រូវគ្នាហើយ ពេលឡើងជិះរថយន្តនោះឈ្មោះ សុខ ម៉ាប់ ក៏បានខ្ចីលុយម្ចាស់រថយន្តបន្ថែម២០ម៉ឺនរៀលទៀត ដើម្បីយកលុយនោះទៅឲ្យស្រីម្នាក់ដែលខំម៉ៅរថយន្តឲ្យខ្លួន ។
លុះជិះមកដល់ក្រុងសិរីសោភ័ណ ឈ្មោះ សុខ ម៉ាប់ នោះបានឲ្យរថយន្តត្រឡប់ទៅក្រុងប៉ោយប៉ែតវិញ លុះរថយន្តជិះមកដល់ចំណុចស្ពានទឹកថ្លាឈ្មោះម៉ាប់ឲ្យម្ចាស់រថយន្តជិះមកភូមិត្របែក ក្នុងឃុំបោស្បូវវិញ ព្រោះមានឈ្មោះ វណ្ណា បានវេរលុយមកឲ្យពេលដែលម្ចាស់រថយន្តជិះទៅដល់ផ្ទះឈ្មោះ វណ្ណា នោះ ស្រាប់តែនាំគ្នាផឹកស៊ី រហូតដល់ម៉ោង៧យប់ស្រវឹងរៀងខ្លួន ហើយឈ្មោះ សុខ ម៉ាប់ ក៏បានបបួលទៅច្រៀងខារាអូខេ នៅក្លឹប ហ្គោលឌិនស្តារ បន្តរហូតដល់យប់ជ្រៅ លុះម្ចាស់ហាងគិតលុយអស់ចំនួនទឹកប្រាក់២៩៣ដុល្លារ ឈ្មោះ ម៉ាប់ នោះគ្មានលុយឲ្យគេ ។ ម្ចាស់ហាងៗបានទូរសព្ទ័ទៅប្តឹងកងរាជអាវុធហត្ថឲ្យចុះមកឃាត់ខ្លួនឈ្មោះ ម៉ាប់ យកមកអាវុធហត្ថខេត្តដើម្បីសាកសួរ ។
ចំណែកម្ចាស់ហាងនិយាយថា នៅយប់នោះមានរថយន្តមួយគ្រឿងបានចូលមកផឹកស៊ីក្នុងហាងរបស់ខ្លូន រហូតដល់ម៉ោង៣យប់ជ្រៅអស់ទឹកប្រាក់ចំនួន២៩៣ដុល្លារ គ្មានលុយឲ្យ ក៏ប្តឹងអាវុធហត្ថឲ្យចាប់តែម្តង ។ ជនសង្ស័យឈ្មោះ ម៉ាប់ ត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ៕