0

​អាជីវករ​លក់​ស៊ីម​កាត​លោក​ជី​ង​ឡុង​និង​គ្រួសារ​ព្រមទាំង​គូរ​ដណ្តឹង​ចែក​អំណោយ​ជនក្រីក្រ​១៨០​គ្រួសារ​

​អាជីវករ​លក់​ស៊ីម​កាត​លោក​ជី​ង​ឡុង​និង​គ្រួសារ​ព្រមទាំង​គូរ​ដណ្តឹង​ចែក​អំណោយ​ជនក្រីក្រ​១៨០​គ្រួសារ​

​ខេត្ត​បន្ទាយមានជ័យ ៖ អាជីវករ​លក់​ស៊ីម​កាត លោក ជី​ង ឡុង និង​ក្រុមគ្រួសារ ព្រម​ទាំង​គូ​ដណ្តឹង (​កញ្ញា លី សុ​ឃីម​) ចែក​អំណោយ​ដល់​ជនក្រីក្រ មកពី​ស្រុក​មង្គល​បូរី និង​ក្រុង​សិរី​សោភ័ណ្ឌ សរុប ១៨០ គ្រួសារ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ នៅក្នុង​បរិវេន​វេទិការ ខេត្ត​បន្ទាយមានជ័យ ក្នុងភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​គណអធិបតី​មាន​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោកស្រី ចាន់ ថេង អភិបាលក្រុង​សិរីសោភ័ណ លោក ស្រេង សុផល តំណាង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ​។​

​លោក ជី​ង ឡុង បាន​មានប្រសាសន៍​ក្នុង​ពិធី​ចែក​អំណោយ​នោះ​ថា ដោយ​មើលឃើញ​នូវ​ភាពអត់ឃ្លាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តាម​ជនបទ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ច្រើនឡើងៗ ទើប​ក្រុមគ្រួសារ​គាត់​មាន​គំនិត​មួយ​ត្រូវ​តែ​ជួយ​អ្នក​អត់ឃ្លាន​ទាំងនោះ ។ លោក ជី​ង ឡុង បាន​និយាយ​បន្តថា មុន​និង​ឈាន​ទៅ​ដល់​រៀប​អាពាហ៍ពិពាហ៍ រូបលោក​ត្រូវតែ​ជួយ​ដល់​សង្គម​ខ្លះ លោក​បាន​សន្សំ​ប្រាក់​ទុក​ក្នុង​មួយខែ​១២០​ដុល្លា​ដាក់​ក្នុង​កូនជ្រូក លុះ​បាន​ចំនួន​៤​ឆ្នាំ​បាន​លុយ​ជាង​៥​ពាន់​ដុល្លារ លោក​យក​ប្រាក់​ទាំងអស់នោះ​ទៅ​ទិញ​គ្រឿងឧបភោគ​និង​គ្រឿង​បរិភោគ​យ៉ាងច្រើន​យកទៅ​ចែកជូន​ដល់​ជន​ក្រី​ក្រី ដែល​កំពុង​អត់ឃ្លាន​នៅតាម​ជនបទ​ទាំងនោះ ។​

​លោក ជី​ង ឡុង បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ចំនួន​១៨០​គ្រួសារ មក​ពី​ជនបទ​ឆ្ងាយ​មក​ពី​ឃុំ​ទាំង ២ ស្រុក​ក្រុង មានស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ បាន​មក​ទទួល​អំណោយ​ពី​លោក ជី​ង ឡុង ដោយ​ផ្ទាល់​ដៃ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ក ២៥ គី​ឡូរ ទឹកត្រី ២ ដប​និង​ទឹកស៊ីអ៊ីវ ២ ដប អំបិល ២ ថង់​ស្មើ ១ គី​ឡូ ស្កសរ ១ ថង់​ស្មើ ១ គីឡូក្រាម​ប៊ីចេង ១ ថង់​ស្មើ​កន្លះ​គីឡូ និង​ថវិការ​ចំនួន ១ ម៉ឺន​រៀល​ទៀតផង ។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា លោក​សូម​ថ្លែង​អំ​គុណ​ដល់​លោក ជី​ង ឡុង និង​ក្រុមគ្រួសារ ដែល​បាន​សន្សំ​ថវិការ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ យក​ទៅ​ទិញ​សម្ភារៈ​យក​ចែកជូន​ជនក្រីក្រ ដោយ​ផ្ទាល់​ដៃ ។ កាលពីដើម​ខែ​សីហា ឆ្នាំ​២០១៥ លោក ជី​ង ឡុង បាន​ផ្តល់​អំណោយ​ដល់​ជនក្រីក្រ​៧០​នាក់ នៅ​នៅ​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទា​មានជ័យ​ម្តង​រួចមកហើយ នេះ​ជា​លើក​ទី​២ ដែល​លោក ជី​ង ឡុង និង​ក្រុមគ្រួសារ​បាន​ផ្តល់ជូន​ជន​ក្រីក្រ​ចំនួន​១៨០​គ្រួសារ​ទៀត ។ បើទោះបី​អំណោយ​នេះ ស្តួចស្តើង​មិន​គ្រប់ក្រាន់​ទុក​ហូប​បាន​រាប់​ឆ្នាំ​នោះ​ក៏​ដោយ ក៏​វា​អាច​ជួយ​ក្នុងកា​ហូប​បាន​មួយគ្រា​ដែរ ហើយ​លោក​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​អ្នក ដែល​បាន​ទទួល​អំណោយ​ទាំងអស់​ទៅ​លំនៅដ្ឋាន​វិញ ត្រូវ​ចេះ​ខិតខំ​ធ្វើ​ស្រែ​ដាំ​ដំ​ណា​ផ្សេង​ទៀត ជុំវិញ​ផ្ទះ កុំ​រំពឹង​តែ​ជំនួយ​ពេក​នោះ​វា​មិន​ល្អ​ទេ ចៀសវាង​ការប្រើ​អំពើ​ហឹង្សា​នៅ​ក្នុង​គ្រួសារ​ដាច់ខាត ដើម្បី​ក្រុមគ្រួសា​រសុខ​សប្បាយ​របស់​អស់លោក​និង​អោយ​កូនចៅ​ប្រឹងប្រែង​រៀន​សូត​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ទៅ​ថ្ងៃក្រោយ និង​ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី​សំរាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​៕

 

2015_08_15a (4) 2015_08_15a (5) 2015_08_15a (1) 2015_08_15a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!