0

​បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី ២ កន្លែង​ឆែក​ឃើញ​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ឃាត់​មនុស្ស​៩​នាក់​

​បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី ២ កន្លែង​ឆែក​ឃើញ​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ឃាត់​មនុស្ស​៩​នាក់​

​បាត់ដំបង ៖ កម្លាំង​លោក សេង ផានិត ព្រះរាជ​អជ្ញារ​ង​អមសាលា​ដំបូង​ខេត្តបាត់ដំប​ង ដឹកនាំ​សមត្ថកិច្ច​ចុះបង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី​២​កន្លែង​ឆែក​ឃើញ​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ឃាត់​មនុស្ស​៩​នាក់ យកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ។​

​វត្តមាន​ចូលរួម​បង្ក្រាប​មាន លោក ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​បាត់ដំបង លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង លោក យឹម វិចិត្រ អធិកា​រង​ក្រុង​បាត់ដំបង លោក អ៊ុក គីម ចៅសង្កាត់​ស្វាយប៉ោ​និង​នគរបាល​ក្រុង​ជាច្រើន​រូប​ទៀត ។​
​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​បាញ់​ត្រី  កន្លែង​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន ៨ នាក់ មាន​វ័យ​ចន្លោះ​ពី​២៥​ឆ្នាំ ដល់​៣៧​ឆ្នាំ ។ ១-​ឈ្មោះ មាន សាន ២-​ឈ្មោះ គឹម ឡាយ ៣-​ឈ្មោះ ម៉ៅ វិសាល ៤-​ឈ្មោះ សៀវ ប៉ាវ ៥-​ឈ្មោះ ប៉ោយ សំ​រ៉ុង ៦-​ឈ្មោះ ប៉ុន រដ្ឋា ៧-​ឈ្មោះ សុខ អី ៨-​ឈ្មោះ ហាន ស្រី​ពៅ ៩-​ឈ្មោះ ហ៊ុយ ស្រី​រស់ ។​

​ជា​ជំហាន​ដំបូង ការបង្ក្រាប​នេះ​ដើម្បី​អប់រំ​តែប៉ុណ្ណោះ ពេល​ឆែកឆេរ​ឃើញ​សម្ភារៈប្រើប្រាស់​ថ្នាំញៀន សមត្ថកិច្ច​នៅ​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ចាត់ការ​ម្ចាស់​ទីតាំង​តាម​ផ្លូវច្បាប់ ៕
​សុខ កុសល​

 

2015_08_15c (1) 2015_08_15c (2) 2015_08_15c (3) 2015_08_15c (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!