0

​យុវជន​ម្នាក់​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​មិន​សម្រេច ពេល​ម្តាយ​ខាង​ស្រី​ផ្តាំ​អោយ​នាំ​ឪពុកម្តាយ​ចូល​តាម​ផ្លូវច្បាប់​

​យុវជន​ម្នាក់​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​មិន​សម្រេច ពេល​ម្តាយ​ខាង​ស្រី​ផ្តាំ​អោយ​នាំ​ឪពុកម្តាយ​ចូល​តាម​ផ្លូវច្បាប់​

​ប៉ៃលិន : យុវជន​ម្នាក់​ចង់​ស្រលាញ់​កូនក្រមុំ​គេ​តាម​ផ្លូវ​កាត់ ពេល​ម្តាយ​ខាង​ស្រី​ឈប់​អោយ​ទាក់ទង និង​អោយ​នាំ​ឪពុកម្តាយ​ចូល​តាម​ផ្លូវច្បាប់ ខឹង​តូចចិត្ត​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន មិន​សម្រេច​ដោយ​បាន​សាច់ញាតិ​យក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ទាន់​ពេលវេលា​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេកា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​១៣​ខែ​សីហា​ឆ្នាំ​២០១៥​ឋិត​នៅក្នុង​ផ្ទះ​យុវជន​រងគ្រោះ​ក្នុងភូមិ​សំបូរ​ឃុំ​សាលា​ក្រៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

​តាមប្រព័​ត៌​មាន​ពីរ​អ្នកភូមិ​ដែល​បាន​រួម​ដំណើរ​មក​មើល​ជនរងគ្រោះ​បានឲ្យដឹងថា បុរស​ជនរងគ្រោះ​មានឈ្មោះ​ពៅ ញ៉ាញ់ អាយុ ២០​ឆ្នាំ ធ្វើ​ចម្ការ​រស់នៅ​ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ​ស្រុក សាលា​ក្រៅ​ខេត្ត​ប៉ៃលិន ។ យុវជន​ម្នាក់​នេះ​មាន ស្រុកកំណើត​នៅ ខាង​លិច​ស្ពាន ដៃ​ទន្លេ ស្រុក​កំពង់ត្របែក​តែ​នៅក្នុង​ស្រុក​កោះ​ស្ដេច​ខេត្តព្រៃវែង​។​

​ប្រភព​បាន​បន្តទៀតថា យុវជន​ម្នាក់​តូចចិត្ត​និង​ម្ដាយ​គូរ​សង្សារ​ស្តីបន្ទោស​មិនឲ្យ​មក​និយាយ​គ្នា​កន្លែ​ងយប់​ស្ងាត់​ហើយ​ម្ដាយបង្កើត​នាង​ក្រមុំ​ថា​ឲ្យ​យុវជន​នាំ​ឪពុក ម្ដាយ​ចូល​សួរ​តាម​ផ្លូវច្បាប់​ប្រពៃណី​ខ្មែរ​ពេល​នោះ​យុវជន​តូចចិត្ត​ខឹង​ក៍រត់​ទៅ​ផ្ទះ​បងប្អូន​ទៅយក​ថ្នាំពុល​ប្រភេទ​ថ្នាំ​សញ្ញា​ឆ្កែ​អង្គុយ​យក​មក​ផឹក​ក្នុងផ្ទះ​របស់​ខ្លួន ស្រ​ងំ​ផឹក​អស់​២​កូន​កែវ​ប៉ង​ធ្វើ​អត្តឃាត ។ ក្រោយមក​ត្រូវបាន​បងស្រី​ជីដូន​មួយ​ហៅរ​ថយ​ន្ន​អ្នកភូមិជិត​ផ្ទះ បាន​ដឹក​យុវជន​រងគ្រោះ​មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ទាំងយប់​ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​ក៍បាន លាង​ក្រពះ​ឲ្យអស់​ជាតិពុល​ក្នុង​ក្រពះ​សង្គ្រោះ​ទាន់ពេលវេលា​៕

 

2015_08_15b

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!