0

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដាក់​វិធានការឲ្យ​កងកម្លាំង​ក្រោម​ឱវាទ​ទប់ស្កាត់ប​ទ​ល្មើស​ប្លន់​ប្រដាប់អាវុធ​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដាក់​វិធានការឲ្យ​កងកម្លាំង​ក្រោម​ឱវាទ​ទប់ស្កាត់ប​ទ​ល្មើស​ប្លន់​ប្រដាប់អាវុធ​

​ខេត្ត​បន្ទាយមានជ័យ​ ៖ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដាក់​វិធានការឲ្យ​កងកម្លាំង​ក្រោម​ឱវាទ​ទប់ស្កាត់ប​ទ​ល្មើស​ប្លន់​ប្រដាប់អាវុធ និង​បង្ក្រាប​អោយ​បាន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ នៅ​ព្រឹក​ថ្ងៃទី ១៣ សីហា ២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​/​ស្រុក​. ក្រុង មាន​ភារកិច្ច​ត្រូវការពារ​បូរណភាព​ទឹកដី និង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ ។ ហើយ​រយៈពេល​កន្លងមក​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​និង​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅពេល​រងគ្រោះ​ដោយ​ធម្មជាតិ មាន​គ្រោះ​ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់ ចុះជួយ​ច្រូតស្រូវ និង​ប្រមូល​ផល​ជូន​ប្រជាកសិករ ។​

​ក្នុង​កិច្ចប្រជុំ​ពង្រឹង​ការងារ​ដល់​កងកម្លាំង​លោក​បាន​មានប្រសាសន៍​ដាក់​វិធានការ​ដល់​មេបញ្ជាការរង​ទទួល​ការងារ​តាម​បណ្តា​ស្រុក​/​ក្រុង ត្រូវ​ស្រាវជ្រាវ​រក​មុខសញ្ញា​ប​ទ​ល្មើស​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​ផ្សេងៗ​ចាប់ខ្លួន​ជនល្មើស អោយបាន​ដើម្បី​ចាត់ការ​តាមច្បាប់​ការពារ​ភូមិ​/​ឃុំ មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ៕

 

2015_08_13rt2 (2) 2015_08_13rt2 (1) 2015_08_13rt2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!