0

​រថយន្ត​ទេសចរ​មួយ​គ្រឿង​ចុះ​ពី​ចំណោទភ្នំ ធ្លាក់​ជ្រោះ បង្ក​អោយ​មនុស្ស​ស្លាប់ ១៦ នាក់ និង​របួស​ធ្ងន់​ស្រាល សរុប​៣៩​នាក់

​រថយន្ត​ទេសចរ​មួយ​គ្រឿង​ចុះ​ពី​ចំណោទភ្នំ ធ្លាក់​ជ្រោះ បង្ក​អោយ​មនុស្ស​ស្លាប់ ១៦ នាក់ និង​របួស​ធ្ងន់​ស្រាល សរុប​៣៩​នាក់

​ខេត្ត​ឧត្តរមានជ័យ ៖ រថយន្ត​ទេសចរ​មួយ​គ្រឿង​បាន​ធ្វើដំណើរ  មក​លេង​ខេត្ត ឧត្តរមានជ័យ ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង នៅ​ពេល​ចុះ​ពី​ចំណោទភ្នំ​មកវិញ បាន​ជ្រុល​ចង្កូត​ធ្លាក់​ជ្រោះ បង្ក​អោយ​ធ្លាក់​មនុស្ស​រាយប៉ាយ និង​គៀប​នៅ​ក្នុង​ឡាន​ស្លាប់​១៦​នាក់​និង​របួសធ្ងន់ ស្រាល​មួយចំនួនទៀត សរុប​៣៩​នាក់ កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃទី ១៣​ខែ​សីហា​ឆ្នាំ​២០១៥  ។​

​រថយន្ត​ទេសចរណ៍​ធ្វើដំណើរ​មកពី​ភ្នំពេញ​ដើម្បី​កំសាន្ត​នៅតាម​ព្រុំដែន  និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ តែ​ដល់​ធ្វើ​ដំណើរ​ចុះ​ត្រឡប់មកវិញ ដោយ​មិន​ដឹង​
​ថា​ដោយសារ​អ្វី​ទេ បណ្តាលឲ្យ​រថយន្ត​នោះ​ធ្លាក់​ចុះ​ទៅ​ក្រោម ឯ​មនុស្ស​ធ្លាក់​រាយប៉ាយ និង​គៀប​នៅ​ក្នុង​ឡាន​ស្លាប់ និង​របួស​គួរ​ឲ្យ​អាណោចអាធម្ម ។ រីឯ​សាកសព​ត្រូវបាន​អាជា្ញធរ​យកទៅ​តម្កល់​ទុក្ខ​នៅ​វត្ត អន្លង់វែង ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​អ្នក​របួស​បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ៕

 

2015_08_13rt3 (1) 2015_08_13rt3 (2) 2015_08_13rt3 (3)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!