បាត់ដំបង៖នៅព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៥ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សួយយិនឡាយតៃវ៉ាន់មកពីបណ្តាប្រទេសនាៗបានចុះជួយព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅសាលាបឋមសិក្សាទួលតាឯក ស្ថិតនៅក្នុងភូមិទួលតាឯក សង្តាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
កម្មវីធីនេះមានការចូលរួមដោយ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ឯកឧត្តម សៀង អែមវ៉ូហ្សី អភិបាល ក្រុងបាត់ដំបង និង អ្នកស្រី ឈិម ឈៀវហួរ ដើម្បីលើកទឹកចិត្ត និង ជួយព្យាលជំងឺដោយក្រុមគ្រូពេទ្យចិនចំនួន៣០០នាក់ ។ ការព្យាបាលជំងឺទូទៅរបស់ក្រុមគ្រូពេទ្យគឺព្យាបាលដោយប្រើថ្នាំពេទ្យ តម្រូវទៅតាមជំងឺ និង ម្ជុលវិទ្យាសាស្ត្រ តាមក្បួនបុរាណ្យចិន។ ប្រជាពលរដ្ឋមានភាពរីករាយ និង មានការជឿជាក់ចំពោះការព្យាបាល ពីព្រោះក្រោយពេលព្យាបាល ប្រជាពលរដ្ឋមានភាពធូស្រាល ថែមទាំងទួលបានអង្ករ ចំនួន ១០ គីឡូក្រាម ក្នុងម្នាក់ៗ ។
ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត បានមានប្រសាស្ត្រថា៖ ឯកឧត្តមមានសេចក្តីរីករាយណាស់ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកព្យាបាលជំងឺគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ទោះបីជាការព្យាបាលនេះមានរយះពេលខ្លីក៏ដោយ ប៉ុន្តែនេះគឺជាទឹកចិត្តសប្បុរស ក្នុងការជួយចែករំលេក សេចក្តីទុក្ខ របស់បងប្អូន ក៏ដូចជាសេចក្តីទុក្ខរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ភាពអស្ចារ្យក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យគឺទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសអ្នកជំងឺ ដែលដើរមិនរួច ស្ពឹកដៃ ជើង កំរើកមិនរួច និង ជំងឺដទៃផ្សេងទៀត៕
ដោយ សុខ កុសល