0

ឯកឧត្តម ម៉ៅ ធនិន្ន អភិបាលខេត្ត​ពោធិ៍សាត់​សន្យា​ដោះស្រាយ ដី​ប្រជាពលរដ្ឋ ៤៦ គ្រួសារ​ទំនាស់​ក្រុមហ៊ុន​តូច ហៀវ​មិនទាន់​មាន​លទ្ធផល​

ឯកឧត្តម ម៉ៅ ធនិន្ន អភិបាលខេត្ត​ពោធិ៍សាត់​សន្យា​ដោះស្រាយ ដី​ប្រជាពលរដ្ឋ ៤៦ គ្រួសារ​ទំនាស់​ក្រុមហ៊ុន​តូច ហៀវ​មិនទាន់​មាន​លទ្ធផល​

​ខេត្ត​ពោធិ៍សាត់​៖ ដី​ចំនួន​ប្រហែល​២០០​ហិកតា​ប្រជាពលរដ្ឋ​៤៦​គ្រួសារ​ត្រូវ​បាន​ក្រុមហ៊ុន​តូច ហៀវ​យក​ដាំ​ដំណាំ​រីឯ​ឯកឧត្តម ម៉ៅ ធនិន្ន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិសាត់​បា​ន​សន្យា​ដោះស្រាយ ប៉ុន្តែ​ថ្ងៃទី​១០​ខែ​សីហា ឆ្នាំ​២០១៥​មិនទាន់​មាន​លទ្ធផល​នៅ​ឡើយ​ ទីតាំង​ដី​ទំនាស់​នៅក្នុង​ភូមិ​ជ្រៃ​ក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់ ។​

​ប្រភព​ប្រជាពលរដ្ឋ​ក្នុង​៤៦​គ្រួសារ​បាន​អោយដឹងថា ដី​នៅ​កន្លែងកើតហេតុ ដែល​មាន​ទំនាស់​កាលពី​សម័យ​សមា​រណកម្ម​ជា​របប​(​ខ្មែរក្រហម​ផ្តាច់ខ្លួន​)​ប្រជាពលរដ្ឋ​មក​រស់នៅ​ខ្លះ​មាន​៥​ហិកតា​ខ្លះ​មាន​៣​ហិកតា ។ លុះ​ឆ្នាំ​២០០៨ ក្រុមហ៊ុន​តូច​ហៀវ​បានមក​បើក​កសិដ្ឋាន​ចិញ្ចឹម​គោ (​កាល​លោក អ៊ុង សាមី អភិបាលខេត្ត​) ពេលនោះ ក៏​មិន​ទាន់​មាន​ទំនាស់ ក្រោយ​មក​ក្រុមហ៊ុន​តូច​ហៀវ​បាន​ទំនាក់ទំនង​ក្រុមហ៊ុន​ល្ហុង​ប្រេង ដាំ​ដើម​ល្ហុង​ប្រេង លួច​ដី​ប្រជាពលរដ្ឋ ហើយ​បាន​ចុះ​ដុត​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ ពេល​ប្រជាពលរដ្ឋ​ប្តឹង​មន្ត្រី​ផ្សេងៗ និង​អ្នកយកព័ត៌មាន ខាង​ក្រុមហ៊ុន​តូច​ហៀវ​បាន​សន្យា​សង​ដី​ជូន​ប្រជាពលរដ្ឋ​និង​ជួយ​សាងសង់​សាលារៀន​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​លុះ​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​ឯកឧត្តម ម៉ៅ ធនិន្ន អភិបាលខេត្ត​ពោធិ៍សាត់​ទើប​ឡើង​កាន់តំណែង​ថ្មី លោក​អភិបាលខេត្ត​ជាដំបូង​ក៏​ខិតខំ​ស្វះស្វែង​រក​ដំណោះស្រាយ​ដែរ ហើយ​ក្រុមហ៊ុន​តូច​ហៀវ​ក៏​បាន​សន្យា​សង​ដី​ដល់​ប្រជាពលរដ្ឋ នៅ​ខែ​មីនា​ឬ​ខែ​មេសា​ឆ្នាំ​២០១៥ ប៉ុន្តែ​មិនឃើញ​ដំណោះស្រាយ​ដដែល ។ លុះដល់ ខែ​សីហា ឆ្នាំ​២០១៥ ក្រុមហ៊ុន​បាន​ដាំ​ដំណាំ​ដំឡូង​មី​លើ​ដី​ប្រជាពលរដ្ឋ​៤៦​គ្រួសារ​ទៀត ពេល​ខាង​ប្រជាពលរដ្ឋ​ហៅ​អ្នកយក​ព័ត៌មាន​មក​ធ្វើការ​ផ្សព្វផ្សាយ លោក​អភិបាលខេត្ត​សុំ​មិន​អោយ​ផ្សាយ និង​ពន្យា​ពេល​ដោះស្រាយ​បន្ត ។ នៅ​សប្តាហ៍​ទី​១ ដើម​ខែ​សីហា លោក​អភិបាល​បាន​អោយ​ក្រុមហ៊ុន​ដៅ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​មែន ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​យក​ដី​ប្រជាពលរដ្ឋ​ក្នុងភូមិ​កើតហេតុ​ដែល​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​តូច​ហៀវ​យក​មក​អោយ​ប្រជាពលរដ្ឋ​មាន​ទំនាស់​៤៦​គ្រួសារ គឺ​ដោះស្រាយ​មិន​ចេញ​ដដែល ។​

​កាល​ល្ងាច​ថ្ងៃទី​០៣ ខែ​០៨ ឆ្នាំ​២០១៥​ឯកឧត្តម ម៉ៅ ធនិន្ន អភិបាលខេត្ត​ពោធិ៍សាត់​បាន​សន្យា​ដោះស្រាយ​ស្វែងរក​ដី​ទំនាស់​ជូន​ប្រជាពលរដ្ឋ​៤៦​គ្រួសារ​នៅ​ក្នុង​ភូមិ​ជ្រៃ​ក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ​ប្រក​ដម​ឬ​ន ដោយ​មិន​ទាន់​អោយ​អ្នកយកព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ ។​

​មតិ​រិះគន់​បានអោយដឹងថា ឯកឧត្តម ម៉ៅ ខ​និ​ន្ន អភិបាលខេត្ត​ពោធិសាត់ ពិតជា​ល្អ​ដែល​ជួយ​ពលរដ្ឋ ប៉ុន្តែ​ហេតុ​អ្វី​មិន​អោយ​អ្នកព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ទង្វើ​អាក្រក់​របស់​ក្រុមហ៊ុន​តូច​ហៀវ ដែល​ធ្វើបាប​ប្រជាពលរដ្ឋ​របស់​ខ្លួន ឬក៏​មាន​ការ​សែនព្រេន​ធំ​ជាង ៕

 

2015_08_12r5 (1) 2015_08_12r5 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!