បាត់ដំបង ៖ គយ និងរដ្ឋាករចល័តដាក់កុងត្រូលក្នុងខេត្តបាត់ដំបង ដែលមានមេឈ្មោះ ពុធ សុខា និងលោក ស្រ៊ុន ធឿន អនុប្រធាន មិនបានប្រមូលពន្ធចូលរដ្ឋ ១០០ ភាគរយទេ ដោយទុកក្នុងហោប៉ៅខ្លះ តាមការអោយដឹងពីឈ្មួញនៅដើម ខែសីហា ឆ្នាំ២០១៥ ។
ប្រភពពីឈ្មួញរកស៊ីបានអោយដឹងថា លោក ពុធ សុខា មេគយនិងរដ្ឋាករចល័ត ៨ ទិសមកកាន់ស្នាក់ការភូមិអូរតាគីឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង មិនបានប្រមូលពន្ធ១០០ភាគរយទេ ដូចជាឈ្មួញឈ្មោះ ចែ ផារី ឈ្មោះ ចែ ឆេង ឈ្មោះហ៊ីង ឈ្មោះចែឡាង បានដឹកទំនិញចូលមកក្រុងបាត់ដំបង មិនបានបង់ពន្ធគ្រប់តាមការកំណត់ របស់រាជរដ្ឋាភិបាលឡើយ ដោយត្រូវរ៉ូវគ្នាជាមួយលោក ពុធ សុខា និងលោក ស្រ៊ុន ធឿន ។ ចំពោះរថយន្តដឹកផ្លៃឈើប្រភេទតូច(កាំម៉ារី) ត្រូវបានបង់ខែក្នុង១ខែ ១៥ ម៉ឺនរៀល ហើយរថយន្តដឹកទំនិញប្រភេទសាំយ៉ុង១ជើង បង់ប្រាក់ចំនួន២៥០០០រៀល (ពីរម៉ឺនប្រាំពាន់រៀល)។
ពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីអស់លោកមន្ត្រីគយទាំងនេះបានទេ ដោយគ្មានលេខទូរស័ព្ទ ។
មតិរិះគន់ថា គ្រាន់តែដឹងសើរប៉ុណ្ណឹង ចុះទំរាំស្រាវជ្រាវរកឃើញទៀតមិនដឹងថា មានអ្នករកស៊ីគេចពន្ធប៉ុន្មាននាក់ ហើយបាត់ចំណូលរដ្ឋប៉ូន្មានទេ ៕