0

​លោកស្រី​អភិបាលរង​ខេត្ត​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ស្បៀងអាហារ​ចំនួន​១៧ គ្រួសារ​នៅ​ឃុំ​ស្ទឹងត្រង់​

​លោកស្រី​អភិបាលរង​ខេត្ត​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ស្បៀងអាហារ​ចំនួន​១៧ គ្រួសារ​នៅ​ឃុំ​ស្ទឹងត្រង់​

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ក្រីក្រ និង​ខ្វះខាត​ស្បៀងអាហារ​ចំនួន​១៧ គ្រួសារ​នៅ​ឃុំ​ស្ទឹងត្រង់​ត្រូវបាន​លោក​ស្រី ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន​នាំយក​អំណោយ​ជា​ស្បៀងអាហារ និង​ថវិការ ទៅ​ចែកជូន​ពួកគាត់​ដើម្បី​ជួល​ដោះស្រាយ​ការ លំបាក​ក្នុង​ជីវភាពរ​ដ្ឋ​នៅ​ប្រចាំថ្ងៃ ។ ពិធី​ចែក​អំណោយ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​លោកស្រី ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន​បានឲ្យដឹង​ថា​បន្ទាប់ពី​ទទួល​បានសេ​ចក្តី​រាយការណ៍​ថា​មាន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ខ្វះខាត​ស្បៀ់ងអាហារ​ទើប ឯកឧត្តម កើត សុធា អភិបាលខេត្ត​បាន​ឲ្យ​ក្រុម​ការងា​រថ្នា​ក់​ខេត្ត​នាំយក​អំណោយ​យកមក​ចែកជូន​ដល់​ពួកគាត់​ភ្លាមៗ​ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​ជូន​ពួកគាត់ ។​អំណោយ​ដែល​ចែកជូន​នា​ពេល​នេះ​គឺ​មាន​ចំនួន ១៧ គ្រួសារ គឺ​ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​រក្សា​ចំនួន ០៦ គ្រួសារ ប្រជាពលរដ្ឋ​ក្នុងភូមិ​ដី​ស ចំនួន ១០ គ្រួសារ និង​ភូមិ​ព្រៃ​សន្ទះ ចំនួន​០១ គ្រួសារ ។​អំណោយ​ផ្តល់ជូន​ក្នុង​មួយៗ​គ្រួសារ​ទទួលបាន​អង្គ ចំនួន ៥០​គីឡូក្រាម ទឹកត្រី ០៦ ដប ទឹកស៊ីអ៊ីវ ០៦​ដប ត្រីខ ០៥ កំប៉ុង ស្ករស ០១ គី​ឡូ ក្រាម ប៊ីចេង​កន្លះ​គីឡូក្រាម និង​ថវិកា ៥ ម៉ឺន​រៀល ។​

​លោកស្រី​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​លើក​បញ្ហា​សុខភាព គឺ​ត្រូវ​រស់​នៅ​មាន​អនាម័យ ដោយ​ហូប​ទឹកស្អាត បើ​មិន​មាន​ទឹក​ស្អាត​ទេ​គឺ​ត្រូវ​ដាំទឹក​ឲ្យ​ពុះមុន​នឹង​បរិភោគដើ​ម្បី​ជៀសវាង​កើត​មាន​ជំងឺ​ផ្សេងៗ​។​

​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បាន​ទទួល​អំណោយ​បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ដល់​អាជ្ញារ​ខេត្ត​ប៉ៃលិន​ជាពិសេស​នោះ គឺ​ឯកឧត្តម កើត សុធា ជា​អភិបាលខេត្ត​ដែល​បាន​គិតគូរ​ពី​ទុក​លំបាក​ប្រជាពលរដ្ឋ និង​បាន​ឲ្យ​ក្រុមការងារ ថ្នាក់​ខេត្ត​នាំយក​អំណោយ​យកមក​ចែកជូន​ដល់​ពួក​គាត់​នា​ថ្ងៃនេះ ពួកគាត់​មាន​ចិត្ត​ត្រែ​ក​អរ​យ៉ាង​ខ្លាំង​នៅពេល​ពួក​កំពុង តែ​ខ្វះខាត​ស្បៀងអាហារ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ  ៕

2014_07_18h (3) 2014_07_18h 2014_07_18h (1) 2014_07_18h (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment