0

​ឈ្មោះ​វី​បើក​សិប្បកម្ម​ឈើ​និង​កាង​លាក់ទុក​អន្តោប្រវេសន​វៀតណាម​ជាច្រើន​នាក់​នៅ​ជាំ​ក្សាន្ត​

​ឈ្មោះ​វី​បើក​សិប្បកម្ម​ឈើ​និង​កាង​លាក់ទុក​អន្តោប្រវេសន​វៀតណាម​ជាច្រើន​នាក់​នៅ​ជាំ​ក្សាន្ត​

​ខេត្ត​ព្រះវិហារ ៖ ឈ្មោះ វី បាន​បើក​សិប្បកម្ម​ឈើ​និង​កាង​លាក់​ទុក​អន្តោប្រវេសន៍​វៀតណាម​ជាច្រើន​នាក់ អោយមក​ធ្វើ​សិប្បកម្ម ព្រមទាំង​ប្រមូល​សិប្បកម្ម​មួយចំនួន​អោយមក​ធ្វើ​អាជីវក្ម​ក​ក្នុង​ដីឡូត៍​របស់ខ្លួន នៅ​ភូមិ​ជាំ​ក្សាន្ត​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ប្រភពី​ម្ចាស់​សិប្បកម្ម​មួយចំនួន​បាន​ត្អូញត្អែរ​អោយដឹង កាលពីដើម​ខែ​សីហា​ឆ្នាំ​២០១៥​ថា ការ​ធ្វើ​សិប្បកម្ម​កែច្នៃ​ឈើ​ជួប​ការលំបាក ដោយ​ព្រៃឈើ​មាន​តិចតួច មិន​ដូច​មុន ហើយ​សិប្បកម្ម​ធំ​មួយ​ចំនួន​បាន​ប្រមូល​ទិញ​ឈើ​ទៅ​អស់ ដូចជា​សិប្បកម្ម​ឈ្មោះ វី មាន​ឈើ​ច្រើន ហើយ​សិប្បកម្ម​ខ្លះ​រត់​ទៅ​ជ្រក​ក្រោម​សិប្បកម្ម​ឈ្មោះ វី ព្រោះ​គាត់​មាន​ខ្នងបង្អែក​គ្មាន​អ្នកណា​ហ៊ាន​ចាប់​គាត់​ឡើយ​។​

​ប្រភព​ពី​ប្រជាព​កលរ​ដ្ឋ​នៅ​ក្បែ​ផ្ទះ​សិប្បកម្ម​ឈ្មោះ​វី​បានអោយដឹងថា សិប្បកម្ម​ឈ្មោះ វី ដំណើរការ​រហូត​មិន​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ទេ ហើយ​ថ្មីៗ​នេះ​សិប្បកម្ម​ឈ្មោះ វី មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​មិន​ចេះ​ខ្មែរ​ចូល​ធ្វើ​ការងារ​នៅ​ទីនោះ​ផងដែរ​។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកយក​ព័ត៌មាន​មិនអាច​ទាក់ទង​ស្ថាប័ន​ជំនាញ​អន្តោរ​ប្រវេ​សន្តិ៍​បានទេ ហើយក៏​មិន​អាច​ទាក់ទង​លោក ម៉ក់ បញ្ញា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​សុំ​ការបំភ្លឺ​បាន​ដែរ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ៕

 

2015_08_12r1 (2) 2015_08_12r1 (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!