0

ឧកញ៉ា សេង ឈុន​ឡេង កាប់បំផ្លាញ​ដំឡូង​មី​ប្រជាពលរដ្ឋ ៥០ ហិកតា មិន​ព្រម​សង

ឧកញ៉ា សេង ឈុន​ឡេង កាប់បំផ្លាញ​ដំឡូង​មី​ប្រជាពលរដ្ឋ ៥០ ហិកតា មិន​ព្រម​សង

​ប៉ៃលិន ៖ ឧកញ៉ា សេង ឈុន​ឡេង អ្នក​មាន​មុខមាត់​នៅ​ខេត្ត​ប៉ៃលិន ប្រើ​អំណាច​អោយ​កូនចៅ ក្រោម​ឱវាទ​កាប់បំផ្លាញ​ដំឡូង​មី​ប្រជាពលរដ្ឋ​លើដី ៥០ ហិកតា មិន​ព្រម​សង ដោយ​អាង​អំណាច​បក្ខពួក​ជា​អ្នកធំ​នៅក្នុង​ខេត្ត ។​

​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥ លោក សំ គូ​លីន ម្ចាស់​ដំឡូង​មី​បានអោយដឹងថា លោក មី ម​គ្គ អភិបាលរង​ខេត្ត​បាន​អោយ​ភាគី​ទាំង​២​ចូល​ជួប​គ្នា តែ​ចូល​ទៅ​អង្គុយ​លេង​មិន​បាន​ពិភាក្សា​រឿង​សង​ថ្លៃ​កាប់បំផ្លាញ​ដី​ដំឡូង​ មី ៥០ ហិកតា​ឡើយ ហើយ​សុំ​ពន្យា​ពេល​តទៅទៀត ទោះ​ជា​រូប​លោក​ម្ចាស់​ដំឡូង​មី​ស្នើអោយ​គាត់​បញ្ជូន​សំណុំរឿង​ទៅ​ថ្នាក់លើ​ ក៏​គាត់​មិន​ព្រម ។​

​លោក សំ គូ​លីន ម្ចាស់​ដំឡូង​មី​បានអោយដឹងថា កាលពី​ឆ្នាំ​២០១៤ គាត់​បាន​ជួល​ដី​ឯកឧត្តម គឹម បូរី ចំនួន​៥០​ហិកតា​ដាំដំឡូង​មី នៅ​ចំណុច​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ែលិន ។ លុះ​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៤ កូនចៅ​ឧកញ៉ា សេង ឈុន​ឡេង ចំនួន​៤​នាក់​ឈ្មោះ ពិន វណ្ណ ឈ្មោះ ម៉ៅ សា​វី ឈ្មោះ ឌឿ​ន ឈ្មោះ ដួង បាន​នាំ​កម្មករ​មក​ភ្ជួរ​រាស់​ដី​ចំនួន ២០ ហិកតា និង​កាប់​បំផ្លាញ​ដំឡូង​មី​អស់ ៣០ ហិកតា ។​

​ក្រោយពី​មាន​បណ្តឹង​របស់ សំ គូ​លីន ទៅ​សាលាខេត្ត ឯកឧត្តម គឹម បូរី ម្ចាស់​ដី​បាន​ស្នើសុំ​តុលាការ​ចេញ​ដីកា​រក្ស​ការពារ ។​

​ដើមឆ្នាំ​២០១៥ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បានដាក់​ការសន្និដ្ឋាន​ដោយ​លាយ​លាក់​អក្ស​រថា តាម​ការអង្កេត និង​ពិនិត្យ​របស់​ក្រុមការងារ​ឃើញថា លោក សំ គូ​លីន ពិតជា​បាន​ដាំ​ដំ​ណា​ដំឡូង​មី​លើដី​ចំណុច​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់​ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន ពិតប្រាកដ ហើយ​ត្រាក់ទ័រ​របស់​លោក​ឧកញ៉ា សេង ឈុន​ឡេង បាន​ភ្ជួរ​ពីលើ​ដី​ចំនួន​២០​ហិកតា ដែលមាន​មេ​ការទទួលស្គាល់​រួចហើយ ។ រីឯ​ដំឡូង​មី​៣០​ហិកតា​ទៀត មាន​ក្រុម​ចូលរួម​បាន​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​ដែល​មានឈ្មោះ ចាន់ នី ឈ្មោះ ចាប វ៉ិត ដើម្បី​ប្រមូល​ផលប្រយោជន៍ ។ ការបាត់​ដង់​ខូចខាត​ខាងលើ លោក សំ គូ​លីន ទាមទារ​ឲ្យមាន​អ្នកទទួលខុសត្រូវ និង​មាន​សំណង ក្នុងតម្លៃ​១​ហិកតា ចំនួន ១៥០០ ដុល្លា​។​

​ពាក់ព័ន្ធ​ករណី​នេះ កាល​ខែកក្កដា ឆ្នាំ​២០១៥ អ្នកសារព័ត៌មាន​ធ្លាប់បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក មី ម​គ្គ អភិបាលរង​ខេត្ត​ប៉ៃលិន អ្នក​កាន់​សំណុំរឿង លោក​បាន​សុំ​អ្នកសារព័ត៌មាន មិន​អោយ​ទាន់​ផ្សព្វផ្សាយ ដើម្បី​ទុក​កេរ្តិ៍ឈ្មោះ​អោយ​ឧកញ៉ា សេង ឈុន​ឡេង ហើយ​សន្យា​អោយ​ភាគី​ទាំងសងខាង​ចូល​ជួប​គ្នា​រក​ដំណោះស្រាយ ៕

 

2015_08_11 (2) 2015_08_11 (1) 2015_08_11 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment