ខេត្តប៉ៃលិន ៖ ម្ចាស់ផ្ទះលក់ចាហួយតូចតាចមួយប្រចាំភូមិដេកលក់ចោរគាស់ទ្វារចូលយកទ្រព្យសម្បត្តិមាសប្រាក់អស់គេចខ្លួនដោយសុវត្ថិភាពនៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន នៅពេលដេកលក់ ត្រូវចោរគាស់បង្អួចទ្វារចូលយកទ្រព្យសម្បត្តិមាសប្រាក់អស់គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង០០និង១០រំលងអធ្រាត ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ។
សមត្ថកិច្ចអ ហ ខេត្តប៉ៃលិនបានអោយដឹងថា បុរសជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ អេន វណ្ណៈ អាយុ៣៥ឆ្នាំ មុខរបរលក់ចាហួយនៅភូមិ ឃុំកើតហេតុខាងលើ ។ ទ្រព្យសម្បត្តិដែលបាត់ង់នោះ មានខ្សែកមាសមួយដំឡឹងមួយជី លុយខ្មែរដប់ម៉ឺនរៀល កាតទូរសព្ធ័គិតជាទឹកប្រាក់៣០ដុល្លារ ប្លង់ដី០១ប្លង់ ។ រីឯក្រុមចោរមិនស្គាល់សាវតា។
បុរសរងគ្រោះជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្រុមគ្រូសាររបស់គាត់បិតទ្វារឈប់លក់តាំងពីម៉ោង ៩ ជាងយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ក៏នាំប្រពន្ធកូនដេកលង់លក់ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ដឹងខ្លួនងើបឡើងវិលមុខ ហើយហៅប្រពន្ធកូនដេកជិតឲ្យក្រោកឡើង តែពួកគេទាំង ៣ នាក់ ហើយពួកគេថា វិលមុខឈឺក្បាល ក្រោកមិនរួច ពេលក្រឡេកមើលជញ្ជាំងបង្អួចទ្វារផ្ទះ ឃើញប៉ើងខុសពីធម្មតា ទើបដឹងថាមានចោរ ។ បន្ទាប់មកក៏ទូរស័ព្ទទៅឲ្យកម្លាំង អ ហ.ខេត្តប៉ៃលិនបានចុះធ្វើអន្តរាគមន៍ភ្លាមៗ តែចោរមួយក្រុមនោះ បានរត់គេចខ្លួនបាត់ស្រមោល មុនកម្លាំងចុះទៅដល់កន្លែងកើតហេតុ ។
សមត្ថកិច្ចអ ហ ខេត្តប៉ៃលិនបានបញ្ជាក់ថា បច្ចុប្បន្នសមត្តកិច្ចកំពុងតាមដានស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕