0

​លោក ប្រាក់ ប៉ូ​លី​ត្រូវបាន​ក្រសួង​ប្រកាស​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណ​ង់ និង​សុរិយោដី

​លោក ប្រាក់ ប៉ូ​លី​ត្រូវបាន​ក្រសួង​ប្រកាស​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណ​ង់ និង​សុរិយោដី

បន្ទាយមានជ័យ ៖ លោក ប្រាក់ ប៉ូ​លី​ត្រូវបាន​ក្រសួង​ប្រកាស​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​សំណ​ង់ និង​សុរិយោដី​ជំនួស​លោក លី សារី ដោយ​លោក លី សារី ទៅ​កាន់តំណែង​ថ្មី ក្រោម​អធិបតីភាព​លោក ឆាន់​សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ,​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ,​លោក អ៊ុង អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​មាន​អនុប្រធាន ប្រធាន​មន្ទីរ​ជុំវិញ​សាលាខេត្ត​បន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​    ​មន្ត្រី​សាលាស្រុក​-​ក្រុង​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​

​លោក លីវ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន​បុគ្គលិក​បាន​ឡើង​អាន​សេចក្តីប្រកាស​លេខ ១ ៦២ ប្រ ក​/ បុ ចុះ​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០១៥ ដោយ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង សំណង់ អ៊ឹម ឈុនលឹម ស្ដី​ពី​ប្រកាស​តែងតាំង​លោក ប្រាក់ ប៉ូ​លី​មុខងារ​ជា​ប្រធាន​ភូមិបាល​ក្រុង​ប៉ោយប៉ែ​ត​ឲ្យ​ឡើង​ទៅ​កាន់​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ​។​

​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​សំណ​ង់ និង​សុរិយោដី​ទើប​ឡើង​កាន់តំណែង​ថ្មី​បាន​ឡើង​ធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត​ថា​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​    ​ខិតខំ​អនុវត្ត​គោល​ន​យោ​យ​បាយ​របស់​ក្រសួង​ដាក់អោយ ជាពិសេស​អនុវត្តន៍​អោយបាន​ប្រសើរ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​និង​ធ្វើខ្លួន អោយ​ក្លាយជា​អ្នក​បម្រើ​សេ​វ៉ា​ដ៏​ល្អ​លើ​វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ជូន​ប្រជាពលរដ្ឋ ។

​បម្រើ​ការងារ​អោយអស់​កម្លាំងចិត្ត​កម្លាំងកាយ​ដោយ​សហការ​អោយបាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​និង​មន្ទីរ​ជុំវិញ​ខេត្ត ។ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​មន្ទីរ​អោយបាន​ស្អិតរ​មួ​ត និង​ខិតខំ​អនុវត្ត​សម្រេច​រាល់​ភារកិច្ច​ដោយ​មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ។ បន្ត​ជម្រុញ​ការងារ​រៀបចំ​ប្លង់គោល​    ​ទីប្រជុំជន ការរៀបចំ​ផែ​ការប្រើប្រាស់​ដីធ្លី​ទាំង​ទីប្រជុំជន​និង​ទីជនបទ ការគ្រប់គ្រង​ការងារ​សំណង់ ការងារ​ចុះបញ្ជី​ដីធ្លី​និង​ដោះស្រាយ​ទំនាស់​ដីធ្លី ។​

​លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍​ដាស់តឿន​ដល់​លោក ប្រាក់ ប៉ូ​លី ដែល​ទើប​ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​បន្ត​ជំរុញ​ការងារ​រៀបចំ​ប្លង់គោល ទីប្រជុំជន​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ទាំង​ទីប្រជុំជន និង​នៅតាម​ជនបទ​ការគ្រប់គ្រង​សំណង់​ការងារ​ចុះបញ្ជី​ដីធ្លី​និង​ការដោះស្រាយ​ទំនាស់​ដីធ្លី​ផ្សេងៗ​ឲ្យបាន​ចប់​សព្វគ្រប់​ជៀសវាង​មានទំនាស់​បន្ត​របស់​ប្រជាជន​    ​និង​សហការ​យោគយល់​ស្ថាប័ន្ធ​ពាក់ប័ន្ធ​អោយបាន​ប្រសើរ​៕

 

2015_08_10r3 (1) 2015_08_10r3 (2) 2015_08_10r3 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment