0

បុរស​ម្នាក់​និង​ថ្នាំញៀន​២​កូន​ថង់​ត្រូវ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូនទៅ​តុលាការ​

បុរស​ម្នាក់​និង​ថ្នាំញៀន​២​កូន​ថង់​ត្រូវ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូនទៅ​តុលាការ​

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​និង​ថ្នាំញៀន ២ កូន​ថង់​ត្រូវ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ កសាង​សំណុំរឿង​ពី​បទ​រក្សាទុក និង​ជួញដូរ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​បញ្ជូនទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ ២០១៥ ចាត់ការ​តាម​និតិ​វិធី ។​

​បុរស​សង្ស័យ​ត្រូវ​កម្លាំង​អហ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជា ដា មេបញ្ជាការ​មូលដ្ឋាន ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង 22 និង 30 នាទី ថ្ងៃទី ០៨ សីហា ឆ្នាំ ២០១៥ ចំណុច​មុខ​វត្ត​បា​លិលេ​យ្យ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន ២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បាន​អោយដឹងថា បុរស​សង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​មានឈ្មោះ ងួន រ៉ាវី អាយុ ២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក ថ្មគោល ខេត្ត បាត់ដំបង​។​បច្ចុប្បន្ន រស់នៅ​ភូម បា​លិលេ​យ្យ​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដកហូត​គ្រឿងញៀន​ខេ ទឹកកក​ចំនួន​២​កូន​ថង់​តូច ដែល​នៅក្នុង​ហោ​ប៉ាវ​ខោ​ជនសង្ស័យ  ។ បន្ទាប់​មក​កំលាំង អ ហ បាន​នាំ​ខ្លួន​ជនសង្ស័យ​មកកាន់​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង​ដើម្បី​ធ្វើ​ការសាកសួរ ។​

​ជនសង្ស័យ ងួន រ៉ាវី បាន​ឆ្លើយ​សារភាពថា រូបគេ​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ហុង​ភេទ ប្រុស អាយុ ប្រហែល ២៣​ឆ្នាំ​មាន​ទីលំនៅ ម្ដុំ​ក្រោយ​វត្ត​បា​លិលេ​យ្យ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ជនសង្ស័យ ងួន រ៉ាវី បាន​បន្តទៀតថា គ្រឿងញៀន ដែល​រូបគេ​ទិញ​ចំនួន​២​កូន​ថង់​មានតម្លៃ​១៤​ម៉ឺន​រៀល ដើម្បី​យកមក​ប្រើប្រាស់​ជាមួយ​មិត្តភក្តិ​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច អ ហ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់ និង​ស្រាវជ្រា​ស្វែងរក​ចាប់ខ្លួនជន​សង្ស័យពា​ក់ព័ន្ធ​យកមក​ផ្តន្ទាទោស​តាម​ផ្ឡូវច្បាប់ ៕

 

 

2015_09_10r1 (2) 2015_09_10r1 (1)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment