0

​កូន​ត្រី​ពូជ​ចម្រុះ​ចំនួន ២ ម៉ឺន​ក្បាល ត្រូវបាន​ប្រលែង និង​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​២០០​ដើម ក្នុង​ទិវា​មច្ឆា​ជាតិ​ថ្ងៃទី​១​ខែកក្កដា​

​កូន​ត្រី​ពូជ​ចម្រុះ​ចំនួន ២ ម៉ឺន​ក្បាល ត្រូវបាន​ប្រលែង និង​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​២០០​ដើម ក្នុង​ទិវា​មច្ឆា​ជាតិ​ថ្ងៃទី​១​ខែកក្កដា​

​បាត់ដំបង ៖ កូន​ត្រី​ពូជ​ចម្រុះ​ចំនួន ២ ម៉ឺន​ក្បាល ត្រូវបាន​ប្រលែង និង​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​២០០​ដើម ក្នុង​ទិវា​មច្ឆា​ជាតិ​ថ្ងៃទី​១ ខែកក្កដា ក្រោម​អធិបតីភាព លោក ចន្ទ័ សុផល អភិបាលខេត្ត​បាត់ដំបង ។

​វត្តមាន​អញ្ជើញ​ចូលរួម​មាន លោក ជួង សុភា នាយខ័​ណ្ឌ​ជលផល​បាត់​ដំបង និង​ឯកឧត្តម​លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សា​សមាជិក​សមាជិកា​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​បងប្អូន​ប្រជា​នេសាទ​ជា​ច្រើន​កុះករ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ នៅ​សាលា​ប​ឯម​សិក្សា​សាលា​ត្រាវ ភូមិ​សាលា​ត្រាវ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​លោក ជួង សុភា នាយខ័​ណ្ឌ​ជលផល​បាត់​ដំបង​បានអោយដឹងថា ក្នុង​ការអនុវត្ត​កំណែ​ទំរង់​ស៊ីជម្រៅ​លើ​វិស័យ​ជលផល នា​ឆ្នាំ​២០១២ សម្រាប់​ខេត្ត​បាត់ដំបង​ទាំងមូល រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​ឡូតិ៍​នេសាទ​ចំនួន​៩​ឡូតិ៍ ដែល​មាន​ផ្ទៃដី​សរុប ៨៩៨៧៥ ហិកតា ក្នុងនោះ បាន​កាត់​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៧៣២៥ ហិកតា ស្មើ​ប្រមាណ​៤២​ភាគរយ​និង​រក្សា​ទុក​ធ្វើ​កន្លែង​អភិរក្ស​ជលផល ចំនួន​៥២៥៥០​ហិកតា​គឺ​ស្មើ​ប្រមាណ​៥៨​ភាគរយ ។ ស្ថិត​ក្នុង​តំណាក់កាល​កំណែទម្រង់​ស៊ីជំរៅ នៃ​វិស័យ​ជលផល​នេះ គួប​ផ្សំ​ជាមួយនឹង​អនុសាសន៍​ដ៏​ថ្លៃថ្លា​ជា​បន្តបន្ទាប់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ខ័ណ្ឌ​រដ្ឋបាល ជលផល​បាត់ដំបង នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ខិតខំ​អនុវត្តន៍​យ៉ាង​សកម្ម​ដូច​ភ្លៀងរលឹម ដោយ​រួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ស្ថាប័ន​ពាក់ព័ន្ធ​អជ្ញាធរ​ដែនដី​កងកម្លាំងប្រដាប់អាវុធ និង​សហគមនិ៍​មូលដ្ឋានដោ​យ​ប្រើប្រាស់​មធ្យោបាយ សរុប​វិធានការ​សរុប និង​កម្លាំង​សរុប​លើ​គោលដៅ​សំខាន់ៗ មួយចំនួន​រួមមាន​ទី​១ ការលុបបំបាត់​បទល្មើស​បំផ្លិចបំផ្លាញ​ជលផល​ពិសេស​ការប្រើ​ឧបករណ៍ ស្បៃ​មុង​និង​ឧបករណ៍​ឆក់ ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ជីវិត​វា​រី​ជាតិ​គ្រប់​ប្រភេទ ។ ទី​២​ការលើក​កំពស់​វារីវប្បកម្ម តាមរយៈ​ការ​បំផុស​ចលនា​លែង​កូន​ត្រី​ក្នុង​ដែន​ទឹកធម្មជាតិ ។ ទី​៣  ការអភិរក្ស​ជម្រក​ត្រី​មេ​ពូជ និង​ទី​៤​ការការពារ​និង​ដាំ​ដុះ​ព​ញ​រៃ​លិច​ទឹក​ឡើងវិញ​។​

​ការសម្រេច​បានរ​បស់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល​និង​មន្ត្រី​ជំនាញ​របស់​ខ័ណ្ឌ​រដ្ឋបាល ជលផល​ខេត្ត​បាត់ដំបង​រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​បងប្អូន​ប្រជា​នេសា​យើង​ទទួលបាន​នូវស​មិទ្ធ​ផល ជាក់ស្តែង ដូចជា ៖-១-​ការអភិវឌ្ឍន៍​សហគម​ន៍​នេសាទ​, -២​ការអភិរក្ស​ធនធាន​ជលផល​និង​ការអភិវឌ្ឍ​វារីវប្បកម្ម​, -៣ ការបង្កើត​ស្រះ​ជម្រក​ត្រី​សហគមន៍​-៤​ការបង្ក្រាប​បទល្មើស​ជ​ល​ផល​។​

​លោក ចន្ទ័ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​ប្រសាសន៍​ផ្តាំផ្ញើ​ថា ប្រជា​នេសាទ​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ អួន​ស្បៃ​មុង​ក្រឡា​ញឹក គ្រឿង​ឆក់ ថ្ម​ស្អុយ ថ្នាំពុល​គ្រប់​ប្រភេទ ឬ​ចូល​នេសាទ ក្នុង​តំបន់​បឹង​អភិរក្ស មិន​ត្រូវ​នេសាទ​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​ទុក​អោយ​ត្រី​ពង​រយៈពេល​ទឹកសម្រក​ចាំ​នេសាទ ។​មិន​ត្រូវ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក ឬ​ចាប់​សត្វ​អណ្តើក​ទន្សាយ​ពស់ ឬ​ចាក់ដី​លប់​បឹងបួរ​អូរ​ស្ទឹង​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។ អ្នកនេសាទ​មិនត្រូវ​បង្កជម្លោះ​ដណ្តើម​តំបន់​នេសាទ​គ្នា​ទេ​ព្រោះ​រដ្ឋាភិបាល​បាន​ប្រគល់​ឡូតិ៍ នេសាទ​ចំនួន​៩​ឡូតិ៍​អោយ​បងប្អូន​ប្រើប្រាស់ គឺ​ច្រើន​ណាស់​ល្មម​គ្រប់គ្រាន់​ហើយ ។ យើង​ត្រូវ​ចូលរួម​លែង​កូន​ត្រី និង​ដាំ​ដើមឈើ​ព្រៃ​លិច​ទឹក​ឡើងវិញ​ដើម្បី​អោយ​សម្បូរ​ត​សត្វ​សំរាប់​ជា​អាហារ​ចិញ្ចឹមជីវិត ប្រជា​ពលរដ្ឋ​គ្រប់រូប​និង​អនាគត​កូនចៅ​គ្រប់​ជំនាន់​ត​ទៅ​មុខ​។​

​ជា​ចុងបញ្ចប់ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​ប្រលែង​កូន​ត្រី​ពូជ​ចម្រុះ​ចំនួន ២ ម៉ឺន​ក្បាល និង​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក ២០០ ដើម ជា​និមិត្តរូប​ផងដែរ ៕

 

DCIM100MEDIA DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment