ខេត្តបន្ទាយមានជ័យ ៖ លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះសួរសុខទុក្ខក្រុមគ្រួសារមេឃុំស្រះរាំង ដោយប្រពន្ធ របស់លោកមេឃុំកំពុងមានជំងឺរ៉ាំរ៉ៃ ដេកនៅលើកន្ទេល កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥នៅភូមិ ស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននិយាយប្រាប់ថា កម្លាំងកងរាជអាវុធហត្ថខេត្តនិងក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្រះរាំងដោយមើលឃើញភាពលំបាករបស់មេឃុំស្រះរាំង ធ្វើការបំរើរាស្ត្រផង និងមកដល់ផ្ទះខិតខំព្យាបាលជំងឺជូនប្រពន្ធជាទីស្រឡាញ់ ដែលកំពុងមានជំអឺរាំរ៉ៃ ដេកនៅលើកន្ទេលងើបមិនរួចផងនោះ លោកជាប្រធានក្រុមការងារចុះជួយឃុំស្រះរាំង និងក្រុមការងារមួយក្រុមបាននាំយកអំណោយនិងផ្តល់ថវិកា១.០០០.០០០រៀលជូនដល់ក្រុមគ្រួសារលោកមេឃុំផ្ទាល់ដៃ ដើម្បីឲ្យយកទៅព្យាបាលជំងឺប្រពន្ធ ដែលកំពុងមានជំងឺរាំរ៉ៃ សម្រាកនៅនិងកន្ទេលដើរមិនរួច។
លោកមេឃុំនិងក្រុមគ្រួសារ ដែលកំពុងមានទុក្ខធំប៉ុនភ្នំនោះ ក្រោយពីបានទទួលអំណោយលុយ១លានរៀល ពីលោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ នេះ លោកនិងក្រុមគ្រួសារបានលើកម្រាមដៃ១០ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមឲ្យជួយបីបាត់ថែរក្សា ដល់ក្រុមគ្រួសារឯកឧត្តម និងមន្ត្រីក្រោមឱវាទទាំងអស់ឲ្យជួបតែសេចក្តីសុខ កុំឲ្យមានទុកបៀតបៀនបានឡើយ ។
លោក ឱ បូរិន្ទ ជាមនុស្សម្នាក់ ដែលប្រជាពលរដ្ឋនៅក្នុងឃុំស្រះរាំងគោរព និងស្រឡាញ់ជាពន់ពេក ព្រោះរយៈពេលកន្លងមកលោក មេបញ្ជាកការរូបនេះតែងតែជួយដល់ប្រជាពលរដ្ឋក្នុងឃុំដូចជាជួយសង់ផ្ទះដល់គ្រួសារ គ្មានទីពឹងជាច្រើនគ្រួសារកន្លងមក ជួយស្តារប្រឡាយឲ្យប្រជាកសិករបានទឹកធ្វើស្រែប្រាំងនិងវស្សា និងបានយកអំណោយទៅចែកជូនដល់ក្រុមគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ជាដើម ៕