0

គ្រួសារ​រងគ្រោះ​ដោយ​អំពើ​ប្លន់​ត្រូវ​លោក​ឧត្តមសេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​សួរ​សុខ​ទុក​ផ្តល់​អំណោយ​

គ្រួសារ​រងគ្រោះ​ដោយ​អំពើ​ប្លន់​ត្រូវ​លោក​ឧត្តមសេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​សួរ​សុខ​ទុក​ផ្តល់​អំណោយ​

​ខេត្ត​បន្ទាយមានជ័យ ៖ គ្រួសារ​រងគ្រោះ​ដោយសារ​ក្រុមចោរ ៣ នាក់​វាយ​ប្លន់​យក​មាស​ប្រាក់​គ្រឿងអលង្កា និង​ម៉ូតូ ត្រូវ​លោក​ឧត្តមសេនីយ៍ អាត់ ខែម​ស្នងការ​នគរបាល​ចុះ​ទៅ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ ជា​ថវិកា មួយចំនួន​ជូន និង​សន្យា​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ពេល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះនេត្រព្រះ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ។​

​គួរ​រំលឹក​ផងដែរ​៖​កាលពី​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៧​ខែ​សីហា​ឆ្នាំ​២០១៥​មាន​ក្រុមចោរ​៣​នាក់ មិន​ស្គាល់​សាវតា ប្រដាប់​ដោយ​កាំភ្លើង អាកា​មួយ​ដើម បាន​ចូល​ទៅ​វាយ​ធ្វើបាប​ម្ចាស់ផ្ទះ​ឈ្មោះ ថោង ចុង អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភូ រឿង អាយុ​៥៤​ឆ្នាំ ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។ ក្រោយ​វាយ​ធ្វើបាប​ម្ចាស់ផ្ទះ ក្រុមចោរ​បាន​ប្រមូល​យក​ម៉ូតូ ២ គ្រឿង  ប្រាក់​ខ្មែរ​៥០០០០​ម៉ឺន​រៀល ទូរស័ព្ទ​២​គ្រឿង ខ្សែ ក ផ្លា​ទីន ២ ខ្សែ ចិញ្ចៀន​ផ្លា​ទីន ៤ វង់​ក្រវិល​ផ្លាទី ១ គូ ក្រវិល​មាស​១​គូ​ទម្ងន់​១​ជី ។​

​លោក​ឧត្តមសេនីយ៍ អាត់ ខែម​ស្នងការ​នគរបាល​ការ​ខេត្ត បន្ទាប់​ពី​សួរសុខទុក្ខ​ជនរងគ្រោះ​រួច​បាន​សន្យា​និង​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ​ក្រុម​ចោរប្លន់​យក​ម​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​ខាន​ទាល់តែ​បាន ៕​

 

2015_08_08r1 (3) 2015_08_08r1 (4) 2015_08_08r1 (1) 2015_08_08r1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment