0

ម្ចាស់ផ្ទះ​៥​នាក់​របួស​ធ្ងន់​ដោយ​ក្រុមចោរ​ប្រើ​កាំភ្លើង​វែង​ខ្លី​និង​ដែក​ស្បែង​វាយ​ប្លន់​យក​អស់​ជាច្រើន​

ម្ចាស់ផ្ទះ​៥​នាក់​របួស​ធ្ងន់​ដោយ​ក្រុមចោរ​ប្រើ​កាំភ្លើង​វែង​ខ្លី​និង​ដែក​ស្បែង​វាយ​ប្លន់​យក​អស់​ជាច្រើន​

បាត់ដំបង ៖ ម្ចាស់ផ្ទះ ៥ នាក់​របួស​ធ្ងន់​ដោយ​ក្រុមចោរ​ប្រើ​កាំភ្លើង​វែង​ខ្លី​និង​ដែក​ស្បែង កាត់​លួស​របង ចូល​វាយ​ប្លន់​យក​អស់​ជាច្រើន​គេចខ្លួនបាត់ កាលពី​ម៉ោង​៨ និង​៣០​នាទី យប់​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ហើយ​កូនប្រុស​ម្នាក់​គេច​ខ្លួន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

​ឈ្មោះ គីម សុភាព អាយុ​២៣​ឆ្នាំ របរ​គ្រូពេទ្យ​ត្រូវជា​ប្អូនប្រុស ស្ត្រី​រងគ្រោះ (​ឈ្មោះ ហួន សុ​គុណ​) បានអោយដឹងថា នៅពេល​ក្រុម​ចោរ ៣ នាក់​ចូល​មក​ពាក់​ខោរ​អាវ​ស៊ីវិល ហើយ​ពួក​វា​កាន់​កាំភ្លើង​វែង​ខ្លី​ភ្ជង់​រ៉េ​ទៅលើ​មនុស្ស​នៅក្នុង​ផ្ទះ ខ្លួន​ឃើញ​សកម្មភាព​បែប​នេះ ក៏​រត់​ឡើង​លើ​ផ្ទះ​សំងំ​ពួន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច ក្រោយ​ពី​ពួក​វា​វាយ​អ្នក​ផ្ទះ​អោយ​របួស និង​សន្លប់​រួច ប្រមូល​មាស​ប្រាក់​ហើយ​បាញ់​២​គ្រាប់ បន្ទាប់​មក​គេចខ្លួន​តាម​ទ្វារក្រោយ ដែល​វា​ចូលមក ។ ភ្លាមនោះ សមត្ថកិច្ច​អាវុ​ហត្ថ និង​នគរបាល​បាន​ទៅ​ដល់​ជួយ​ដឹក​ជញ្ជូន​អ្នករងគ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​វាយ​អាយកូម​ខ្វាត់ខ្វែង​អោយជួយ​ស្ទាក់​ចាប់​មុខ​ស​ញ្ញ​ចោរប្លន់ តែ​លទ្ធផល​មិនទាន់​ឃើញ​នៅឡើយ​។​

​ឈ្មោះ គីម សុភាព បាន​បន្តថា ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​មាន​ទី​១ ឈ្មោះ គីម ភួន អាយុ ៥៨ ឆ្នាំ​ចោរ​ចងដៃ​ចងជើង​ជាប់ ហើយ​យក​ដែក​ស្បែង​វាយ​ចំ​ស្មា​ខាងស្តាំ​ ​ទី​២ ឈ្មោះ ម៉ៃ មុំ (​ទិ​ត្យ ព្រឿត​) អាយុ ៥៩ ឆ្នាំ ត្រូវជា​ប្រពន្ធ​(​គីមភួន​)​ចោរ​វាយ​បែកក្បាល ។ ទី​៣ កូនស្រី​ឈ្មោះ ភួន សុ​គុណ អាយុ​៣៣​ឆ្នាំ របរ​ចង​ការប្រាក់ និង​លក់​ត្រី​និង​លក់​ស្រូវ ចោរ​វាយ​ត្រូវ ៦ ដែក​ស្បែង របួស​ក្បាល​ស្មា​មុខ​ដៃ និង​ត្រកៀក រហូត​សន្លប់ ។ ទី​៤ ឈ្មោះ ស៊ុំ ភី ភេទ ប្រុស​អាយុ ៣៨ ឆ្នាំ ត្រូវជា​កូនប្រសារ​ចោរ​ចងស្លាបសេក​ហើយ​វាយ ១ ដែក​ស្បែង បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល​ដួលសន្លប់​បាត់ស្មារតី ។ ទី​៥ កូនប្រុស​ឈ្មោះ ហួន សុខ​ហេង អាយុ​២៥​ឆ្នាំ ចោរ​វាយ ៣ ដែក​ស្បែង​ត្រូវ​ក ក្បាល​បែក​រហូត​សន្លប់ ។ ទ្រព្យសម្បត្តិ ដែល​ចោរ​យក​របស់​បងស្រី​ឈ្មោះ ហួន សុ​គុណ មាន​ប្រាក់​ខ្មែរ ២០ លាន​រៀល មាស ១០ តម្លឹង ប្រាក់​ថៃ ៣០ ម៉ឺន​បាត ប្រាក់​អាមេរិក ២ ម៉ឺន​ដុល្លា ។ ទ្រព្យសម្បត្តិ​ម្តាយ​ឈ្មោះ ម៉ៃ មុំ (​ទិ​ត្យ ព្រឿត​) បាត់អស់​១៦​ម៉ឺន​បាត និង​ប្រាក់​អាមេរិក ៥ ពាន់​ដុល្លា និង​គ្រឿងអលង្កា ៣ តម្លឹង ។ ចំណែក​ក្រុម​ចោរ ៣ នាក់​ពាក់​ម៉ាស់​មើលមុខ​មិន​ស្គាល់​ប្រដាប់​ដោយ​កាំភ្លើង​វែង​១​ដើម ខ្លី​១​ដើម​និង​ដែក​ស្បែង​១​ដើម ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ភួន សុ​គុណ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បានអោយដឹងថា នៅ​យប់កើតហេតុ​ទ្វា​ផ្ទះ​បានបិត​ស្ទើរជិ​តអស់ នៅតែ​ទ្វា​១​ចំហៀង ដោយ​ប្អូនប្រុស​ឈ្មោះ ហួន សុខ​ហេង កំពុង​ងូតទឹក​ក្រៅ​ផ្ទះ ពេល​ឃើញ​ចោល​ចូល តាមផ្លូវ​ក្រោយ​ផ្ទះ​ស្រែក ចោរ​មក​ដល់​បាន​វាយ​ប្អូនប្រុស និង​ដែក​ស្បែង​រហូត​សន្លប់ រួច​វា​បន្ត​មក​ដល់​ក្នុងផ្ទះ​ភ្ជង់​ខ្លួន​(​ភួន​សុគុន​) អោយ​យក​សោរ​ផ្ទះ​ចាក់​ចូល​ទូរ​ប្រាក់​យក​អោយ​វា ដោយ​សោរ​ច្រើនពេក​ចាក់​មិន​ត្រូវ​ភ្លាមៗ​ពួកចោរ​បាន​វាយ​ខ្លួន​និង​ដែក​ស្បែង​ពួក​វា​ក៏​យក​ដែក​ស្បែង​គាស់​ទុរយក​មាសប្រាក់​ហើយ​វាយ​ថែមខ្លួន​ដល់សន្លប់​។​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៥​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​កោសល​វិច័យ និង​កំណត់​មុខសញ្ញា​ដើម្បី​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

2015_08_07a (1) 2015_08_07a (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment