0

​ផ្ទុះ​ស្សេ​ខ្សែភ្លើង ឆេះ​ផ្ទះ​មួយ​ខ្នង​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រហែល ២០ ម៉ឺន​ដុល្លា នៅ​ស្រុក​មង្គល​បូរី​

​ផ្ទុះ​ស្សេ​ខ្សែភ្លើង ឆេះ​ផ្ទះ​មួយ​ខ្នង​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រហែល ២០ ម៉ឺន​ដុល្លា នៅ​ស្រុក​មង្គល​បូរី​

​ខេត្ត​បន្ទាយមានជ័យ ៖ ផ្ទុះ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​អាជីវករ​លក់​ជី និង​គ្រឿងយន្ត​កសិកម្ម​មួយ​ខ្នង បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រហែល​២០​ម៉ឺន​ដុល្លា កាលពី​ម៉ោង​ម៉ោង​២១​និង​១០​នាទី យប់​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ ២០១៥ នៅ​ភូមិ​ភ្នំ​តូច​ត្បូង​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី​។​

​លោក ហោ សំ​ណាត់ អធិការរង​យុត្តិធម៌​បានអោយដឹងថា ផ្ទះ​ដែល​ភ្លើង​ឆេះ​សង់​ពី​ថ្ម​ប្រក់​សង្ក័សី មាន​ទំហំ ១២ ម៉ែត គុណ ១៤ ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ អ៊ឹម កុសល់ ហៅ​ទ្បុ​ញ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​អ៊ុង ចាន់​នៀត អាយុ​២៦​ឆ្នាំ​។ ការខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​២០​ម៉ឺន​ដុល្លា​។​

​ក្នុង​ករណី​ខាងលើ លោកស្នងការ​បាន​បញ្ជូន​រថយន្ត​សង្គ្រោះ​អគ្គីភ័យ​ចំនួន ២ គ្រឿង និង​កងកំលាំង​នគរបាល​ខេត្ត​ស្រុក និង​រថយន្ត​ដឹក​ទឹក​របស់​លោក​មេឃុំ​ភ្នំ​តូច ១​គ្រឿង បាន​ធ្វើការ​ជួយ​ពន្លត់​មិន​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដ៏​ទៃ រហូតដល់​ម៉ោង ២៣ និង​៤២ នាទី ទើប​រលត់​អស់ ៕

 

2015_08_05d (3) 2015_08_05d (1) 2015_08_05d (2)

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment