0

​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​បញ្ជូន​យុវជន​ម្នាក់​និង​ថ្នាំញៀន​យ៉ាម៉ា​២០​គ្រាប់​និង​សម្ភារៈ​ទៅ​តុលាកា​រ

​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​បញ្ជូន​យុវជន​ម្នាក់​និង​ថ្នាំញៀន​យ៉ាម៉ា​២០​គ្រាប់​និង​សម្ភារៈ​ទៅ​តុលាកា​រ

​ខេត្ត​បន្ទាយមានជ័យ ​៖ ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត កសាង​សំណុំរឿង​បញ្ជូន​យុវជន​ម្នាក់​និង​ថ្នាំញៀន​យ៉ាម៉ា​២០​គ្រាប់ និង​សម្ភារៈ​មួយចំនួនទៀត ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ទៅ​តុលាកា​កាល​រសៀល​ថ្ងៃទី​៤​ខែ​សីហា​ឆ្នាំ​២០១៥​ចាត់ការ​តាម​និតិ​វិធី​។​

​យុវ​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជា ដា មេបញ្ជាការ អ​ហ ក្រុង​ប៉ោយប៉ែត កំពុង​ចុះ​ល្បាត ហើយ​ឃើញ​ក្រុស​ង្ស័​យ​កំពុង​អង្គុយ​ជុំគ្នា រួច​ចុះ​ចាប់​រីឯ​បក្ខពួក​បាន​រត់គេច​ខ្លួន​បាត់ កាលពី​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ក្បាល​កោះ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​អោយដឹងថា​យុវជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ពៅ ធី ហៅ ហួរ អាយុ​១៧​ឆ្នាំ មាន​ស្រុកកំនើត ស្រុក មោង​ឬ​ស្សី ខេត្ត​បាត់ដំបង មាន​ទីលំនៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ក្បាល​កោះ សង្កាត់​និង​ក្រុង​ប៉ោយ​បែ​ត ខេត្ត បន្ទាយមានជ័យ​។​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​២០​គ្រាប់ និង​លុយ​ខ្មែរ​៣៧​ម៉ឺន​រៀល លុយ​បាត​ចំនួន ៧៣០​បាត​និង​លុយ​ដុល្លា​ចំនួន ១៥​ដុល្លា​។​

​ក្រោយ​ពី​ការសាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃ​ទី ០២.០៨.២០១៥​នៅ​ចំណុច​ភូមិ​ក្បាល​កោះ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត បន្ទាយមានជ័យ​ពិតប្រាកដ​មែន​។​

​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់ថា​យុវ​ជនសង្ស័យ​និង​ថ្នាំញៀន​យ៉ាម៉ា​២០​គ្រាប់​និង​សម្ភារៈ​មួយចំនួន​ទៀត ត្រូវបាន​បញ្ជូន​ទៅ​តុលាការ រីឯ​បក្ខពួក​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវចប្បាប់​៕

 

001-(1) 001-(2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment