0

​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​មន្ត្រី​យោធា​កងពលតូច​លេខ​៤​ម្នាក់​បាញ់ ១ គ្រាប់​គំរាម​ទៅលើ​រថយន្ត​ដឹក​ដី​មិន​ឲ្យ​វ៉ា

​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​មន្ត្រី​យោធា​កងពលតូច​លេខ​៤​ម្នាក់​បាញ់ ១ គ្រាប់​គំរាម​ទៅលើ​រថយន្ត​ដឹក​ដី​មិន​ឲ្យ​វ៉ា

​ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​មន្ត្រី​យោធា​កងពលតូច​លេខ​៤​ម្នាក់​បាញ់​១​គ្រាប់​គំរាម ទៅលើ​រថយន្ត​ដឹក​ដី​មិន​ឲ្យ​វ៉ា​ហើយ​បាន​ដោះលែង​វិញ បន្ទាប់​ពី​ចរចារ​ត្រូវរ៉ូវ​គ្នា កាលពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​០១ សីហា ២០១៥ នៅតាម​បណ្តោយ​ផ្លូវ​នៅ​ចំណុច​ភ្នំ​ព្រះ​ស្ថិត​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​។​

​តាម​ព័ត៌មាន​បាន​ដឹង​ពី​សមត្តកិច្ច​បាន​អោយដឹង​ថា​៖​មន្ត្រី​យោធា​ម្នាក់​កងពលតូច​លេខ​៤​ចំណុះ​អោយ​កងពលធំ​លេខ​២​ខេត្តឧត្តមានជ័យ​បានដ​កកាំភ្លើងខ្លី​បាញ់​១​គ្រាប់​គំរាម​ទៅលើ​អ្នកបើកប​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​លោក​ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ។ មូលហេតុ​ដែល​ឈាន​ដល់​ការបាញ់​មួយ​គ្រាប់​គំរាម​រថយន្ត​ដឹក​ដី​នោះ គឺ​មន្ត្រី​យោធា​កងពលតូច​លេខ ៤ បាន​ជិះ​រថយន្ត​ធុន​ប៉ា​សេរ៉ូ​ពណ៌​ត្រីអ៊ី បាន​បើកបរ​ពី​ទិស​ដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន សំដៅ​មក​ខេត្ត​បន្ទាយមានជ័យ ពេល​ដល់​ចំណុច​ភ្នំ​ព្រះ​ស្រុក​ថ្មពួក ដោយ​មិន​អោយ​ឡើង​វ៉ា ហើយ​រថយន្ត​ដឹក​ដី​បាន​ក៏​បាញ់​១​គ្រាប់​គំរាម ។ ក្រោយពេល​បាញ់​គំរាម​ប៉ះ​រថយន្ត​ដឹក​ដី​ក្រុមហ៊ុន​លោក​ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តារា បាន​រាយការណ៍​ប្តឹង​ភ្លាមៗ ទៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អោយ​ស្ទាក់​ចាប់បាន​នៅ​ក្រុង​សិរីសោភ័ណ នៅវេលា​ម៉ោង​ប្រមាណ ៩ យប់​ថ្ងៃ​ទី​០១ សីហា ២០១៥ ហើយ​បាន​នាំយក​មក​ទីបញ្ជាការ ។​

​ប្រភព​ព័ត៌មាន​បាន​ដឹង​ក្រោយពេល​ឃាត់​មន្ត្រី​យោធា​កងពលតូច​លេខ ៤ ចំណុះ​កងពលធំ​លេខ ២ ដែល​បាញ់​គំរាម​អ្នកបើកបរ​រថយន្ត​ដឹក​ដី បាន​ប្រមាណ​ជិត ២ ម៉ោង​បាន​ច​ចារ​គ្នា ត្រូវរ៉ូវ​គ្នា​រួច​បាន​ដោះលែង​វិញ​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំពោះ​មន្ត្រី​យោធា​កងពលតូច​លេខ ៤ ដែល​បាញ់​គំរាម​ប្រជាពលរដ្ឋ​ជា​អ្នកបើកបរ បាញ់កាំភ្លើង​បែប​អនាធិបតេយ្យ គួរ​អគ្គបញ្ជាការ​យោធពលខេមរភូមិន្ទ​ត្រូវ​ចាត់ការ​តាមច្បាប់​តុលាការយោធា ដល់​កងកម្លាំង​ប្រើ​អាវុធ​បាញ់​គំរាម​ជនស្លូតត្រង់​តាមផ្លូវ​សារ​ធា​រណៈ ៕

 

2015_08_04rt2 (2) 2015_08_04rt2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment