ខេត្តរតនគិរី ៖ លោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកអូរយ៉ាដាវត្រូវបានម្តាយស្ត្រីសតិមិនគ្រប់ដកបណ្តឹង ពីបទរំលោភកូនស្រីគាត់ចំនួន២ដងបន្ទាប់ពីសាកសួរកូនស្រីឆ្លើយម្តងអញ្ចេះម្តងអញ្ចុះកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ។
គួរបញ្ជាក់ផងដែរថា៖កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ជនរងគ្រោះ២នាក់ម្តាយកូនឈ្មោះ សេន ស៊ីលិក អាយុ៥៧ឆ្នាំ និងកូនស្រីសតិមិនគ្រប់ឈ្មោះ នាង លីតតា អាយុ២១ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ ដើរស៊ីឈ្នួលបេះម្រេច និងដកដំឡូង រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី(ផ្ទះទល់មុខអធិការដ្ឋានស្រុកអូរយ៉ាដាវ)បានមកដាក់ពាក្យបណ្តឹងទៅសាលាដំបូង ខេត្តរតនគិរីចោទ លោក ជួប វណ្ណរក្ស អធិការនគរបាលស្រុកអូរយ៉ាដាវ និងបក្សពួកចំនួន ៣ នាក់ឃុបឃិតគ្នាលោមយកកូនស្រីគាត់ទៅអោយអធិការរំលោភបានសម្រេច ២លើក រួចគំរាមសម្លាប់បើនាងហ៊ានប្រាប់គេ ករណីនេះជនរងគ្រោះ២នាក់ម្តាយកូនបានប្តឹងទារជម្ងឺចិត្ត២ម៉ឺ ដុល្លារ ។
ក្នុងបណ្តឹងថា លើកទី១៖កាលពីម៉ោងប្រហែលម៉ោង៨និង០០នាទីយប់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥លោកជួប វណ្ណារក្ស អធិការនគរបាលស្រុកអូរយ៉ាដាវបាននាំ កូននាងខ្ញុំឈ្មោះ នាង លីតតា ទៅផឹកស៊ីរួចនាំចូលបន្ទប់ផ្ទះសំណាក់រតនៈជូលី នៅផ្សារ ស្រុកបរកែវ ។ លើកទី២ ៖ កាលពីវេលាម៉ោង១១និង១០នាទីយប់ខែឧសភា ឆ្នាំ២០១៥ ដោយសារតែកូននាងខ្ញុំឈ្មោះលីតតា ខ្លាចអំណាចរបស់លោកជួប វណ្ណរក្ស ជាអធិការស្រុកអូរយ៉ាដាវ កូននាងខ្ញុំ ក៏បានដើរចូលទៅកន្លែងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវពេលនោះ លោក ជួប វណ្ណរក្ស បានលើកកាំភ្លើងប្រុងបាញ់កូននាងខ្ញុំ(ឈ្មោះ នាង លីតតា) រួចបានហៅកូននាងខ្ញុំចូលក្នុងបន្ទប់ធ្វើការរបស់គាត់ហើយក៏បាន ធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈកូននាងខ្ញុំនៅលើប៉ៅអ៊ី បានសម្រេចជាលើកទី២ ក្រោយរំលោភសេពសន្ថវៈរួចក៏ប្រាប់អោយកូននាងខ្ញុំត្រលប់ដើរទៅផ្ទះ វិញ ដោយហុចលុយ៥០ដុល្លាអាមេរិក រួចក៏បានបង្ខំអោយកូននាងខ្ញុំអោយទៅធ្វើការនៅហាងខារ៉ាអូរខេ សប្បាៗនៅខេត្តស្ទឹងត្រែង។
ក្នុងរឿងការចោទប្រកាន់ខាងលើ ត្រូវបានលោក ជួប វណ្ណរក្ស អធិការស្រុកអូរយ៉ាដាវ ធ្លាប់បានអោយសារពត៌មានដឹងកាលម៉ោង៥រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ថាក្នុងករណីនេះដោយមានការញោះញុងនិងមានមនុស្សនៅពីក្រោយខ្នង ចង់ដណ្តើមដំណែងរបស់ខ្លួន។ រូបគាត់គ្មានចេតនាទៅរំលោភស្ត្រីរងគ្រោះ ដូចការចោទប្រកាន់នោះទេ ព្រោះក្មេងស្រីនេះដើរលេងពេលយប់ ដេកតាមផ្លូវដូចមនុស្សញៀនថ្នាំ ចំណែកគាត់ជាអ្នកមានមុខមាត់ និងជាមន្ត្រីរាជការផងមិនអាចប្រព្រឹត្តិដូចពាក្យចោទប្រកាន់នោះឡើយ ។
អ្នកស្រីឈ្មោះ សេន ស៊ីលិក អាយុ៤៧ឆ្នាំ ត្រូវម្តាយស្រីសតិមិនគ្រប់បានអោយដឹងថា បន្ទាប់ពីសាកសួរកូនស្រីខ្លួនឆ្លើយមិនត្រឹមត្រូវ ខុសពីចម្លើយថ្ងៃមុនខ្លួនបានសម្រេចចិត្តដកពាក្យបណ្តឹងវិញ ដោយមិនបានទាមទាសំណងទេ ៕
សុវណ្ណរិទ្ធ