ខេត្តរតនគិរីៈ ក្រុមហ៊ុននុភាព សុ ភី អ៊ិន វេសមេន ឃុបឃិតជាមួយមេផ្នែករដ្ឋបាលព្រៃឈើបរកែវ និងប្រធានមន្ទីរបរិស្ថាខេត្តលួចបង្កើតរោងចក្រអារឈើ និងនាំឈើប្រណិតចេញពីដែនឧទ្យានជាតិវរៈជ័យ ព្រមទាំងកាប់បំផ្លាញឈើគ្រប់ប្រភេទនៅតំបន់នោះចាប់ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ននេះ។
ប្រភពពត៌មានពីមន្ត្រីបរិស្ថានមួយរូបបានឲ្យដឹងថា នៅឆ្នាំ២០១២ មានក្រុមហ៊ុនមួយឈ្មោះនុភាពសុភី អ៊ីន សង្ស័យមានឧកញ៉ាម្នាក់នៅពីក្រោយខ្នងលួចបើករោងចក្រកែច្នៃឈើគ្រឿង និងឈើប្រណិតប្រភេទធ្នង់ នាងនួន និងបេង ដឹកជញ្ជូនតាមរថយន្តយីឌុបខ្នាតយក្ស ឫរថយន្ត៤ទៅ៥ភ្លៅ ដឹកឈើប្រណិតចេញពីតំបន់ផ្លូវឧទ្យានជាតិ ឆ្លងកាត់ភូមិតាង៉ា ឃុំញ៉ាង និងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ២០៣ ក្នុងស្រុកអណ្តូងមាស ជ្រកក្រោមអាជ្ញាប័ណ្ណរបស់ឧកញ៉ាម្នាក់ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ រួចហើយ ទើបធ្វើការនាំចេញស្របច្បាប់ ហើយរថយន្តដែលនាំឈើប្រណិតចេញពីក្រុមហ៊ុននោះប្រភេទយីឌុបខ្នាត យក្សពាក់ស្លាកលេខ4254 បើកចេញពីក្រុមហ៊ុននៅរសៀលម៉ោង៤ទៅម៉ោង៥ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤។
នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ លោកនង ណារិទ្ធ អភិបាលស្រុកអណ្តូងមាសបានមានប្រសាសន៍តាមទូរស័ព្ទថា បន្ទាប់ពីបានទទួលពត៌មានថាមានការកាប់បំផ្លាញព្រៃនៅដែនឧទ្យាជាតិ នោះ លោក និងចាប់មន្ត្រីជំនាញ ព្រមទាំងកងកម្លាំង ហើយរាយការណ៍ជូនលោកអភិបាល នៃគណៈអភិបាលបញ្ជាការឯកភាពខេត្តជ្រាបជាព័ត៌មាន ៕