ខេត្តឧត្តរមានជ័យ ៖ លោកអភិបាលក្រុងសំរោង បានអញ្ជើញចុះ សួរសុខទុក្ខ និងអំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៦ ភូមិ ឲ្យធ្វើអត្រាកូលដ្ឋាន កាលពីថ្ងៃទី ០៣ សីហា ឆ្នាំ២០១៥ ក្នុងបរិវេណវត្តគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោក អ៊ុន សុភ័ក្គ អភិបាលក្រុងសំរោង បានមានប្រសាស្ត្រន៍ ដល់ប្រជាពលរដ្ឋថា រូបលោកនឹងជួយដោះស្រាយជូនដល់ប្រជាពលរដ្ឋគ្រប់ពេល ដែលមានបញ្ហារកើតឡើង និងប្រគល់សិទ្ធដល់ប្រជាពលរដ្ឋឡើងមានយោបល់ ដែលអ្នកមានបញ្ហារផ្ទាល់ខ្លួន ។
លោកអភិបាលក្រុងបានជំរាបជូន ដល់ប្រជាពលរដ្ឋថា ស្តីអំពី សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណ័ សូមបងប្អូនមេត្តាជួយថែរក្សារឲ្យបានល្អ បើបងប្អូនណាមិនទាន់មានសូមអញ្ជើញទៅធ្វើកុំខានឲ្យសោះ ដើម្បី ទុកសំគាល់ជាពលរដ្ឋរបស់កម្ពុជា និងងាយស្រួលប្រើប្រាស់តាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ ៕
ព្រហ្ម សំ. ឧត្តរមានជ័យ