0

​លោក​ឧត្តមសេនិយ៍ត្រី ឱ បូ​រិន្ទ ក្រុម​ការងារ​បាន​នាំ​ទៀន​វស្សា និង​ទេយ្យទាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ ២ វត្ត​ស្រុក​មង្គល​បូរី​

​លោក​ឧត្តមសេនិយ៍ត្រី ឱ បូ​រិន្ទ ក្រុម​ការងារ​បាន​នាំ​ទៀន​វស្សា និង​ទេយ្យទាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ ២ វត្ត​ស្រុក​មង្គល​បូរី​

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ​ជាច្រីន​នាក់​បាន​នាំ​យក​ទៀនវ​ស្សា និង​ទេយ្យទាន និង​បច្ច័យ​មួយចំនួន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន ២ វត្ត សំរាប់​ចូល​វស្សា​៣​ខែ ដោយ​មាន​ការផ្តួចផ្តើម​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ កាល​ព្រឹក​ថ្ងៃទី​១ សីហា ឆ្នាំ​២០១៥ នៅ​ស្រុក​មង្គល​បូរី ។​

​លោក ឱ បូ​រិន្ទ បាន​និយាយថា វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ប្រជាពលរដ្ឋ​តែងតែ​គោរព​និង​បូជា​យ៉ាង​ល្អ​ដល់​ព្រះពុទ្ធសាសនា ធ្វើឲ្យ​ជះឥទ្ធិពលដ៏ ល្អ​សំរាប់​សង្គម និង​គ្រួសារ​ក៏​ដូចជា​ប្រទេសជាតិ​ទាំងមូល​ផង​ដែរ ។ នៅ​ចំពោះមុខ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ក្នុង​វត្ត​ស្រះ​រង្សី លោក ឱ បូ​រិន្ទ បាន​ផ្តាំផ្ញើ​និង​ធ្វើការ​ការសួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួបប្រទះ​និង​ភាពរាំងស្ងួត រយៈពេល​កន្លងមក ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​បរិភោគ និង​ខ្វះ​ទឹក​ធ្វើ​ស្រែ​យ៉ាងខ្លាំង តែ​សំណាងល្អ​មាន​ភ្លៀង​ធ្លាក់​មក​ជោគ​ជំ​ធ្វើ​ឲ្យ​ស្រូវរ​ស់​ឡើង​វិញ និង​ប្រជាពលរដ្ឋ​មានទឹក​បរិភោគ​ធម្មតា​ឡើងវិញ ។​

​លោក ឱ បូ​រិន្ទ បាន​និយាយ​បន្តថា រយៈពេល​កន្លងមក​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោក​អភិបាលខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តែងតែ​គិតគូរ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន ដោយ​ឆ្លៀត​រក​ពិភព​ទឹក​ឲ្យ ជួយ​សង់ផ្ទះ ឲ្យ​អ្នក​ដែល​ជួបប្រទះ​នូវ​ខ្យល់​កន្ត្រាក់​បាន​ជាច្រើន​ខ្នង​និង​ជួយ​ឧបត្ថម្ភ​ដល់​ជនក្រីក្រ មេម៉ាយ​គ្មាន​ទីពឹង​និង​ជួយ​ជា​មនុស្ស​ធ​ម៍​ជាច្រើន​ទៀត​ផង ។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ក៏បាន​លើកឡើង​នូវ​ការរីកចម្រើន របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន យ៉ាង​ផុលផុស រយៈពេល​ជាច្រើន​ទស្ស​វត្ត​កន្លងមកនេះ ។​

​លោក​បាន​បន្តទៀតថា សម្រាប់​វត្ត​ដង​រុន ទទួលបាន​ទៀនវស្សា​១​គូរ​ស្លា​ដក មួយ​ធុង​ធំ និង​បច្ច័យ​៧០​ម៉ឺន​រៀល ចំណែក​យាយជី​តាជី​ចំនួន ៥៩ នាក់​ក្នុង​ម្នាក់​ទទួលបាន​១​ម៉ឺន​រៀល ។ បន្ទាប់​មក​វត្ត​សុរិយា​រាម ស្រះ​រាំង​ទទួលបាន​ទៀន​ព្រះវស្សា​ចំនួន ២ គូ និង​បច្ច័យ​៩០​ម៉ឺន​រៀល ព្រមទាំង​គ្រឿងឧបភោគ បរិភោគ មួយ​ជា​ច្រើន​ផ្សេងទៀត ។ ជាមួយគ្នា​នោះ​ផងដែរ លោក ឱ បូ​រិន្ទ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង បាន​ជួប​សំណេះសំណាល​ជាមួយ មេភូមិ សមាជិក​ភូមិ​ទាំង ៩ ភូមិ​សុំ​ឲ្យ​នាំគ្នា​ចុះ​ធ្វើ​បច្ចុប្បន្នភាព ប្រជាពលរដ្ឋ​ក្នុងភូមិ​របស់​ខ្លួន ឲ្យបាន​ច្បាស់លាស់ និង​តាមដាន​មើល​រាល់​ការរស់នៅ​តើ​គាត់​ធ្វើ​អ្វី ទៅណា ។ បន្ទាប់ ពី​សំណេះសំណាល លោក ឱ បូ​រិន្ទ បាន​ជូន​របស់​ចំណងដៃ​ដល់​មេភូមិ និង​ក្រុមប្រក្សាឃុំ​១៦​នាក់​ទទួលបាន​ប៊ីចេង ១ កញ្ចប់​ថវិកា ២ ម៉ឺន​រៀល និង​សន្យា​ទិញ​ទូរស័ព្ទ ឲ្យ​មេ​ភូមិ​ទាំង​៩​ភូមិ​ម្នាក់ ១ គ្រឿង ដើម្បី​ងាយស្រួល​ធ្វើ​ការងារ​ទាក់ទង​គ្នា​ផង​ដែរ ៕

 

2015_08_02rt1 (2) 2015_08_02rt1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment