0

​កុមារា​ម្នាក់​ដើរលេង​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់ ពេល​ជីដូន​អោយ​នៅ​ផ្ទះ​ម្នាក់ឯង​

​កុមារា​ម្នាក់​ដើរលេង​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់ ពេល​ជីដូន​អោយ​នៅ​ផ្ទះ​ម្នាក់ឯង​

​បាត់ដំបង ៖ កុមារា​ម្នាក់​ដើរលេង​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់ ពេល​ជីដូន​អោយ​នៅ​ផ្ទះ​ម្នាក់ឯង ត្រូវបាន​អ្នក​រត់​ទូកដរ​ប្រទះឃើញ កាល​រសៀល​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៥ នៅ​បេន​ទូកដរ មុខ​មន្ទីរពេទ្យ​បង្អែក​បាត់ដំបង ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​ប្រភព​ពី​ស្ត្រី​ចំណាស់ ឈ្មោះ​ជុំ​រិន​អាយុ​៥៣​ឆ្នាំ​ត្រូវ​ជីដូន​កុមារា​រងគ្រោះ រស់នៅ​ភូមិ​កំពុងក្របី សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង បានអោយដឹងថា ពេល​ម៉ោង​១​រសៀល កាល​រសៀល​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៥ ខ្ញុំ​ត្រឡប់មក​ពី​ទូល​បាយ​លក់​ក្នុង​ផ្សារ​បឹង​ឈូក​ដល់ផ្ទះ​មិន​ឃើញ​ចៅ​ប្រុស​ឈ្មោះ ឆន ម៉ៅ អាយុ​៧​ឆ្នាំ​(​ឳ​ពុក​ម្តាយ​រត់​ចោល​អស់​) ក៏​ដើររក​អស់​ជាច្រើន​ម៉ោង ដោយ​មិន​ដឹង​ទៅ​ទីណា ។ លុះ​ម៉ោង​ជាង​៤​រសៀល​ថ្ងៃ​ដដែល ក៏​មាន​អ្នកកាសែត​ឈ្មោះ សុខ កុសល ផ្តល់​ព័ត៌មាន​ដល់​ខ្លួន​ថា អ្នករត់​ទូកដរ​ឈ្មោះ ផាន់​ប៉ោ​អាយុ​៣៤​ឆ្នាំ ទូរស័ព្ទ​មក​ប្រាប់​អ្នកកាសែត​ស្រង់​បាន​សព​ក្មេងប្រុស​ម្នាក់​លង់ទឹក​ស្លាប់ ក្រោយពី​ទទួល​ខ្លួន​ជា​ជីដូន​ក៏​ទៅ​មើល ក៏​ឃើញ​សព​ចៅ​តែម្តង ។​

​ភ្លាមនោះ ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យវិច័យ ឃើញ​ថា​កុមារា​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​លង់ទឹក​ប្រាក​ដ​មែន ហើយ​បាន​ប្រគល់​សព​អោយ​ជីដូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

2015_08_02rt4 (1) 2015_08_02rt4 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment