ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ ៖លោក លី សារីប្រធានមន្ទីរ ដែនដីនរគររូបនីយកម្ម សំណង់ និងសុរិយោដីត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត។
វត្តមានអញ្ជើញចូលរួមមានអនុប្រធានប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកមុខអ្នកការជាច្រើននាក់ទៀត នារសៀលម៉ោង២រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នៅសាលាខេត្តបន្ទាយមានជ័យ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ទើបឡើងថ្មីបានប្តេជ្ញាថា សហការល្អចំពោះមន្ត្រីរាជការក្រោមឱវាទ បម្រើប្រជាជនមិនប្រកាន់វណ្ណៈ បម្រើប្រទេសជាតិដោយចិត្តស្មោះស បំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា រាជរដ្ឋាភិបាលបានដឹកនាំប្រទេសជាតិបានអភិវឌ្ឍន៍ទៅមុខជាលំដាប់និងអភិវឌ្ឍន៍ធនធានមនុស្សនិងការផ្លាស់ប្តូរមុខតំណាំងមន្ត្រីរាជការពី១ឆ្នាំទៅ១ឆ្នាំរាប់ពាន់នាក់ មិនមានតំណែងណាស្ថិតស្ថេរឡើយ ហើយក៏មិនដូចគណបក្សមួយចំនួនថា អ្នករៀនជំនាន់ក្រោយគ្មានការងារធ្វើ មន្ត្រីថ្នាក់ក្រោមមិនអាចឡើងធំ ព្រោះក្បាលម៉ាស៊ីនដឹកនាំតាមមន្ទីរនិមួយៗមិនព្រមចុះពីដំណែងឬផ្លាស់ប្តូរ ។ ដូច្នេះមន្ត្រីរាជាការត្រូវខំធ្វើការងារ សិស្សនិស្សិត ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីជាទំពាំងស្នងឬស្សី សំរាប់ប្រទេសជាតិយើង ។
ឯកឧត្តម សក់ សេដ្ឋា បានផ្តាំផ្ញើរលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ទើបឡើងថ្មីត្រូវបំពេញភារកិច្ចអោយបានល្អ ចេះសហការល្អនិងយោគយល់ដល់មន្ត្រីក្រោមឱវាទ ដើម្បីប្រយោជន៍រួម ៕
ម៉ែន ច័ន្ទដារ៉ា