0

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ ចុះសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ដល់​ជីដូន​ចាស់ជរា និង​កូនស្រី​ពិការ​ដៃ​ម្ខាង​មាន​ផ្ទុក​មេរោគ​អេដស៍​

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ ចុះសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ដល់​ជីដូន​ចាស់ជរា និង​កូនស្រី​ពិការ​ដៃ​ម្ខាង​មាន​ផ្ទុក​មេរោគ​អេដស៍​

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ក្រុម ការងារ​ជាច្រើន​នាក់ បាន​នាំយក​ថវិកា និង​អង្ករ​ជី​ជូន​ចាស់ជរា គ្មាន​ទីពឹង និង​កូនស្រី​ពិការ​ដៃ​ម្ខាង​និង​ផ្ទុក​មេរោគ​អេដស៍ ព្រម​ទាំង​ចៅ​សតិ​មិន​គ្រប់​ដោយ​ផ្ទាល់​ដៃ​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ជា​ក្រុមការងារ​ចុះ​ជួយ​ស្រុក​មង្គល​បូរី​បាន​និយាយថា​ឈ្មោះ​ខៀវ​អាំ អាយុ​៧៨​រស់នៅ​ភូមិ​ឃុំ​ខាងលើ​នេះ សព្វថ្ងៃ​រស់នៅ​យ៉ាង​កណ្តោចកណ្តែង​ជាមួយ​កូន​និង​ចៅស្រី​ដែល​កំពុង​មាន​ជំងឺ​ប្រចាំកាយ​មិនអាច​ចេញទៅ​ប្រកប​មុខរប​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​បាន​ឡើយ ។ រាល់ថ្ងៃ​គាត់​ពឹងពាក់​តែ​សំណល់​ពី​ចង្ហាន់​ព្រះសង្ឃ និង​ដើរ​រក​បេះ​បន្លែ​បន្តិច​បន្ទួ​ច​នៅតាម​ភូមិ​សំរាប់​យកមក​បបរ​ហូប​តែ​ប៉ុណ្ណោះ ។ ដោយ​មើលឃើញ​ការរង​ទុក្ខ​របស់​លោកយាយ​ខ្លាំងពេក ទើប​លោក ឱ បូ​រិន្ទ និង​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​បាន​យក​អំណោយ​ទៅ​ចែកជូន​លោកយាយ​ដោយ​ផ្ទាល់​ដៃ​មាន​លុយ​ចំនួន​៧០​ម៉ឺន​រៀល និង​អង្ករ​២​ការុង ហើយ​នៅ​ក្នុង​នោះ​ដែរ លោក​និង​ក្រុមការងារ​ធ្វើ​ការឧប្ថម្ភ​ដល់​គ្រួសារ​លោកយាយ​ក្នុង​មួយ​ខែ អង្ករ​មួយ​ការ​រ៉ុង​និង​ថវិការ​១០​ម៉ឺន​រៀល​ជា​រៀងរាល់​ខែ​ទៀតផង ។ លោក ឱ បូ​រិន្ទ បាន​និយាយ​បន្តថា ជា​រៀងរាល់​ខែ​លោក​តែងតែ​យក​អំណោយ​ទៅ​ចែកជូន​ដល់​ជនក្រីក្រ មេម៉ាយ​គ្មាន​ទីពឹង និង​ជន​ដែល​មាន​កូន​ច្រើន​និង​គ្មាន​មុខ​របប ដោយ​មិន​ប្រកាន់​និនាការ​នយោបាយ​នោះឡើយ ។​

​លោកយាយ ខៀវ អាំ ដោយ​មើលឃើញ​នូវ​អំពើ​ល្អ​របស់​លោក​ឧត្តមសេនីយ៍ ត្រី​ឱ​បូ​រិន្ទ​និង​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​លោកយាយ​បាន​លើក​ម្រាមដៃ​ដប់​សូម​បួងសួង​ដល់​វត្ថុ​សក្តិ សិទ្ទិ​ដែល​មាន​នៅក្នុង​លោកសូ​ម​ជួយ​បីបាច់​ថែរក្សា​ដល់​អស់លោក​ឲ្យ​ជួបប្រទះ និង​តែ​សេចក្តីសុខ សុខភាព​ល្អ និង​អាយុ​យ៉ឺនយូរ ៕

 

2015_08_02rt2 (2) 2015_08_02rt2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment