កោះកុង ៖ កៅ សារ៉ាណា មេប៉ុស្តិ៍បានរងការចោទប្រកាន់រឿងពុករលួយនិងស៊ីដាច់លុយកូនចៅនោះ មិនព្រមកែចរិតរបស់ខ្លួននោះទេ ហើយនៅតែបន្តប្រមូលលុយកាក់ដែលកូនចៅរកបានស្ទើរតែទាំងអស់ដាក់ក្នុង ហោប៉ៅផ្ទាល់ខ្លួនបណ្ដោយឲ្យកូនចៅរស់យ៉ាងលំបាកវេទនា គ្រាដែលមេប៉ុស្តិ៍សំបូរលុយចាយហ៊ឺហាជាមួយរថយន្តទំនើប ដេកក្នុងម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់ថ្លើមនៅភ្នំពេញ ។
ទោះបីជាមានការរិះគន់នឹងចោទប្រកាន់របស់មន្ត្រី ក្រោមឪវាទជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះលោក កៅ សារ៉ាណា មេប៉ុស្តិ៍ច្រកអន្តរជាតិចាំយាមខេត្តកោះកុងនៅតែមិនចោលចរិត ទាក់ទងនឹងរឿងពុករលួយរួមទាំងស៊ីដាច់លុយកូនចៅដដែល។
មន្ត្រីច្រកចាំយាមដែលមិនសូវសប្បាយចិត្តជាមួយចរិតមេរបស់ខ្លួន បានរាយការណ៍ថា៖ក្រៅពីអសមត្ថភាពការងារលោកកៅសារ៉ាណាមិនដែលមាន វត្តមាននៅច្រកចាំយាមដែលខ្លួនទទួលបន្ទុកនោះទេប៉ុន្តែគាត់ដេកនៅ តែភ្នំពេញដើរលេងសប្បាយចូលបាខារ៉ាអូខេហើយដល់ពេលដាច់ខែគាត់ទៅ ប្រមូលលុយតែម្ដង។
មន្ត្រីដដែលបានបញ្ជាក់ថា៖លោកកៅសារ៉ាណាមិនមានវត្តមាននៅ អង្គភាពក៏ពិតមែនប៉ុន្តែគាត់បានកំណត់ឲ្យកូនចៅរកលុយឲ្យគាត់ក្នុង មួយខែជាង១ម៉ឺនដុល្លារបើទោះជាកូនចៅរកលុយដោយលំបាកក៏ដោយចុះ។ វិធីរកលុយរបស់គាត់គឺកំណត់ឲ្យកូនចៅប្រព្រឹត្តអំពើពុករលួយដោយ បង្ខំ យកលុយពីឡានដឹកទំនិញចូលពីប្រទេសថៃ៥ម៉ឺនរៀលក្នុងមួយគ្រឿងហើយ គាត់ដកយក២ម៉ឺនរៀលទុកនៅបារ៉ាស់២ម៉ឺនរៀលទុកនៅគោលដៅ១ម៉ឺនរៀល ។ប៉ុន្តែលុយទុកទាំងអស់នោះត្រូវលោកកៅសារ៉ាណាដកយកទាំងអស់ នៅបំណាច់ខែម្ដងៗ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា៖មកដល់ពេលនេះអ្វីដែលលោក មន្ត្រីច្រកចាំយាមបានបន្ថែមថាគ្រាន់តែលុយប្រថាប់ត្រាក៏មេកំណត់ ឲ្យយកចំនួន៤៣ម៉ឺនរៀលក្នុងមួយថ្ងៃដើម្បីទុកឲ្យគាត់ដាក់ហោប៉ៅ គ្រាន់ផឹកស៊ីនិងឲ្យលុយធីបស្រីខារ៉ាអូខេ។ចំណែកលុយសល់ពីនេះមេ ឲ្យរក្សាទុកក្នុងហឹបខ្មៅដោយគាត់អះអាងថាទុកចែកគ្នាពេលដាច់ ខែម្ដងៗប៉ុន្តែការពិតលុយទាំងនោះត្រូវមេស៊ី៣របបថែមទៀតខណដែល កូនចៅបានតែ១របបតែប៉ុណ្ណោះ។
មន្ត្រីខាងលើបានបញ្ជាក់ថា៖ក្រៅពីលុយដែលកំណត់ឲ្យកូនចៅរកបង់ ឲ្យខ្លួនលោកកៅសារ៉ាណានៅទទួលបានលុយពីក្រុមហ៊ុនផ្សេងៗមួយចំនួន ទៀតដែលរកស៊ីនាំទំនិញចូល អត់បង់ពន្ធ។ លោកកៅសារ៉ាណាបានកំណត់ឲ្យកូនចៅរកលុយឲ្យគាត់ក្នុងមួយថ្ងៃ ប្រមាណ១លាន២សែនរៀលហើយលុយទាំងអស់នោះត្រូវរក្សាទុកឲ្យគាត់ពេល ដាច់ខែម្ដងៗព្រោះថាគាត់អត់នៅកន្លែងធ្វើការទេគាត់មានមុខតែពេល ដាច់ខែនិងប្រមូលលុយប៉ុណ្ណោះ។
ប្រភពមន្ត្រីច្រកចាំយាមបានឲ្យដឹងថា៖សព្វថ្ងៃនេះកូនចៅក្រោមឪ វាទស្ទើរតែរកអង្ករច្រកឆ្នាំងមិនបានព្រោះតែខំរកលុយឲ្យគ្រប់ ចំនួនឲ្យមេហើយបើរកមិនគ្រប់ទេនោះនឹងត្រូវមេគម្រាមដកពីការងារ មិនខាន។ មន្ត្រីប្រចាំការនៅទីនោះបានអំពាវនាវឲ្យថ្នាក់លើដកលោកកៅសារ៉ាណា ចេញពីតំណែងជាបន្ទាន់ព្រោះថាក្រៅពីអសមត្ថភាពការងារអវត្តមានក្នុង អង្គភាពមេច្រករូបនេះបានបង្គាប់ឲ្យកូនចៅប្រព្រឹត្ត អំពើពុករលួយទាំងបង្ខំចិត្តថែមទៀតខណដែលខ្លួនអង្គុយចាំតែយកលុយ ស្រាប់ៗប៉ុណ្ណោះ។
ប្រភពមន្ត្រីដដែលបានដឹងទៀតថា៖ទង្វើបែបនោះគេគិតថាប្រសិនបើ មានរឿងអ្វីកើតឡើងសំខាន់រឿងពុករលួយដែលប្រឈមនឹងផ្លូវច្បាប់ប្រាកដ ណាស់លោកកៅសារ៉ាណានឹងដោះសារយករួចខ្លួនមិនខាន។ចំណែកអ្នកដែល ត្រូវទទួលទោសឬជាប់គុកនោះគឺកូនចៅក្រោមឪវាទឯណោះទេ។ដូច្នេះពួកគេ បានទាមទារឲ្យដកមេអសមត្ថភាពរូបនេះចេញពីតំណែងមេច្រក ចាំយាមដើម្បីបញ្ចៀសពីរឿងរ៉ាវប្រឈមផ្លូវច្បាប់ដែលអាចកើតមានឡើងដោយ ចៀសមិនរួច៕