0

អធិការ​ស្រុក​អូរយ៉ាដាវ​រង​ការចោទប្រកាន់​ពី​បទ​លួងលោម រំលោភ​ស្រី្ត​អាយុ​២១​ឆ្នាំ​បាន​សំរេច​ពីរដង​

អធិការ​ស្រុក​អូរយ៉ាដាវ​រង​ការចោទប្រកាន់​ពី​បទ​លួងលោម រំលោភ​ស្រី្ត​អាយុ​២១​ឆ្នាំ​បាន​សំរេច​ពីរដង​

​ខេត្ត​រតនគិរី ៖ ជនរងគ្រោះ​ពីរ​នាក់​ម្តាយ​កូន​បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ ខេត្តរតនគិរី​ចោទ លោក ជួប វណ្ណ​រក្ស អធិការនគរបាល​ស្រុក​អូរយ៉ាដាវ និង​បក្សពួក​ចំនួន ៣ នាក់​ឃុបឃិត​គ្នា​លោម​យក​កូនស្រី​គាត់​ទៅ​អោយ​អធិការ​រំលោភ​បាន​សម្រេច​ ពីរលើក រួច​គំរាម​សម្លាប់​បើ​នាង​ហ៊ាន​ប្រាប់​គេ ករណី​នេះ​ជនរងគ្រោះ​ពីរ​នាក់​ម្តាយ​កូន​បាន​ប្តឹង​ទារ​ជម្ងឺ​ចិត្ត​២​ម៉ឺ​ ដុល្លារ ។

​ទាក់ទិន​និង​ករណី​ខាងលើ​ត្រូវ​ស្ត្រី​ជា​ម្តាយ​នឹង​កូនស្រី​រងគ្រោះ​បាន ​រៀបរាប់​ដូច​គ្នា​ថា គាត់​ជា​ម្តាយ​មាន​ឈ្មោះ សេន ស៊ី​លិក អាយុ​៥៧​ឆ្នាំ និង​កូនស្រី​ឈ្មោះ នាង លី​ត​តា អាយុ​២១​ឆ្នាំ ទាំង​ពីរ​នាក់​ជា​ជនជាតិខ្មែរ មុខរបរ ដើរ​ស៊ីឈ្នួល​បេះ​ម្រេច និង​ដក​ដំឡូង រស់នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​(​ផ្ទះ​ទល់មុខ​អធិការដ្ឋាន​ស្រុក​អូរយ៉ាដាវ​)​។​

​បើ​តាម​ការរៀបរាប់​ក្នុង​ពាក្យបណ្តឹង​របស់​ស្ត្រី​ពីរ​នាក់​ម្តាយ​នឹង​ កូន​ថា កាលពី​ថ្ងៃ​ទី​០៦ ខែ​មិនា ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រហែល​ម៉ោង​៨​និង​០០​នាទី​យប់ កូន​នាង​ខ្ញុំ​ឈ្មោះ នាង លី​ត​តា អាយុ​២១​ឆ្នាំ មាន​ស្មាតី​មិន​ពេញលក្ខណៈ បាន​ដើរ​ចេញពីផ្ទះ​ដើម្បី​រក​ទិញ​អី​ហូប​ក៏​ស្រាប់តែ​ជួប​ឈ្មោះ​ច​រ ប៊ុនសៃ ហៅ​ប៉ោយ ជា​មន្ត្រីប៉ូលិស​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ បាន​ប​បូលកូន​នាង​ខ្ញុំ​ឈ្មោះ​នាង លី​ត​តា មករក​ហូប​អី​កន្លែង​ភោជនី​ដ្ឋា​ន​ជំនោ​រាត្រី​ដែល​មានឈ្មោះ ច​រ ប៊ុនសៃ ជា​អ្នក​ជិតខាង​ស្គាល់គ្នា ។ បន្ទាប់មក​បាន​នាំ​កូន​នាង​ខ្ញុំ ដោយ​មិនដឹងថា​ឈ្មោះ​ចរ ប៊ុនសៃ បាន​នាំអោយ​ជួប​លោក​អធិការ​អូរយ៉ាដាវ​ឈ្មោះ​ជួប វណ្ណ​រក្ស នោះទេ ហើយ​ឈ្មោះ​ជួប វណ្ណ​រក្ស បាន​ហៅ​អាហា​និង​ស្រា​បៀ​អាន់​ឆ័រ​ចំនួន​០៦​កំប៉ុង ក្រោយមក​ឈ្មោះ​ច​រ ប៊ុនសៃ បាន​ចាក់​ស្រា​បៀ​អោយ​កូន​នាង​ខ្ញុំ​ផឹក​អស់​ចំនួន​០២​កំប៉ុង ធ្វើឲ្យ​កូន​នាង​ខ្ញុំ បាត់បង់​ស្មារតី នៅពេលនោះ ឈ្មោះ ជួប វណ្ណ​រក្ស បាន​លោម​យក​កូន​នាង​ខ្ញុំ ជិៈ​រថយន្ត​ម៉ាក​ហាយ​ឡេ​ឌ័​រព​ណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​៨១៨០ ហើយ​បាន​បើក​នាំ​កូន​នាង​ខ្ញុំ​ចូល​បន្ទប់​ផ្ទះសំណាក់​រតនៈ​ជូ​លី​នៅ​ផ្សារ​ ស្រុក​បរ​កែវ ។ ពេល​ដែល​កូន​នាង​ខ្ញុំ បានដឹងខ្លួន​ទើប​ដឹងថា​នៅ​ផ្ទះសំណាក់ ឈ្មោះ​ជួប វណ្ណ​រក្ស បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​មកលើ​កូន​នាង​សម្រេច​។ ក្រោយមក​ឈ្មោះ​ជួប វណ្ណ​រក្ស បាន​ដឹក​កូន​នាង​ខ្ញុំ ត្រលប់​មក​ផ្ទះ​មកវិញ​។ ពេលមកដល់​ជិត​ផ្ទះ​រៀប​ចុះ​ពី​លើ​រថយន្ត​ឈ្មោះ ជួប វណ្ណ​រក្ស បាន​និយាយប្រាប់​កូន​នាង​ខ្ញុំ​ថា​ថ្ងៃក្រោយ​បើ​ឃើញ​រថយន្ត​គាត់​អោយ​ដើរ​ ចូល​ក្នុង​បន្ទប់​ធ្វើការ​ទៅ​។​

​ក្រោយមក​ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ដោយសារ​តែ​កូន​នាង​ខ្ញុំ​ឈ្មោះ​លី​ត​តា ខ្លាច​អំណាច​របស់​លោក​ជួប វណ្ណ​រក្ស ជា​អធិការ​ស្រុក​អូរយ៉ាដាវ កូន​នាង​ខ្ញុំ ក៏​បាន​ដើរចូល​ទៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ​ពេលនោះ លោក ជួប វណ្ណ​រក្ស បាន​លើក​កាំភ្លើង​ប្រុង​បាញ់​កូន​នាង​ខ្ញុំ​ឈ្មោះ នាង លី​ត​តា រួច​បាន​ហៅ​កូន​នាង​ខ្ញុំ​ចូល​ក្នុង​បន្ទប់​ធ្វើការ​របស់​គាត់​ហើយក៏​បាន​ ធ្វើ​សកម្មភាព​ចាប់​បង្ខំ​រំលោភ​សេពសន្ថវៈ​កូន​នាង​ខ្ញុំ​នៅលើ​ប៉ៅ​អ៊ី​ បានសម្រេច​ជា​លើក​ទី​២ ក្រោយ​រំលោភ​សេពសន្ថវៈ​រួច​ក៏​ប្រាប់​អោយ​កូន​នាង​ខ្ញុំ​ត្រលប់​ដើរ​ទៅ​ផ្ទះ ​វិញ ដោយ​ហុច​លុយ​៥០​ដុល្លា​អាមេរិក រួច​ក៏​បាន​បង្ខំ​អោយ​កូន​នាង​ខ្ញុំ​អោយទៅ​ធ្វើការ​នៅ​ហាង​ខា​រ៉ា​អូរ​ខេ​ សប្បាៗ​នៅ​ខេត្ត​ស្ទឹងត្រែង​។​

​បន្ទាប់​មក​ដល់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ កូន​នាង​ខ្ញុំ បាន​ដើរ​ចេញពីផ្ទះ​ទៅ​កន្លែង​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​តាម​ការបញ្ជា​ របស់​លោ​ក ជួប វណ្ណ​រក្ស ក៏បាន​ជួប​មន្ត្រីនគរបាល ឈ្មោះ ហាវ សុខ​ហេន បាន​យក​ឈើ​បន្ទះក្តា​ប្រវែង​កន្លះ​ម៉ែត្រ​មក​វាយ​កូន​នាង​ខ្ញុំ​ចំ​កែងដៃ​ ខាងធ្វេង ហើយ​ឈ្មោះ​ឃុត វិច្ច័​យ បាន​ឈរ​កាន់​បន្ទះក្តា​ដោយ​និយាយ​គំរាម​វាយបំបាក់​ក​ចោល​ឥឡូវ និង​ឈ្មោះ​ច​រ ប៊ុនសៃ បាន​គំរាម​បាញ់​សម្លាប់​កូន​នាង​ខ្ញុំ​បច្ចុប្បន្ន​កូន​នាង​ខ្ញុំ​ឈ្មោះ​នាង លី​ត​តា មាន​សុខភាព​ទ្រុត​ទ្រោម​និង​មាន​ជម្ងឺ​ដោយសារ​ការភ័យខ្លាច​។​

​ក្នុង​រឿង​ការចោទប្រកាន់​ខាងលើ​ត្រូវបាន​លោក ជួប វណ្ណ​រក្ស អធិការ​ស្រុក​អូរយ៉ាដាវ​បាន​អោយសារពត៌មាន​នៅ​ថ្ងៃ​ទី​៥​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ដឹងថា​ក្នុង​ករណី​នេះ​ដោយ​មាន​ការ​ញោះ​ញុ​ង​និង​មាន​មនុស្ស​នៅ​ពីក្រោយ​ខ្នង ចង់​ដណ្តើម​អំណាច​របស់​គាត់​។ ស្ត្រី​រងគ្រោះ​គាត់​គ្មាន​ចេតនា​ទៅ​រំលោភ​ដូច​ការចោទប្រកាន់​នោះទេ ព្រោះ​ក្មេង​ស្រី​នេះ​ដើរ​លេង​ពេលយប់ ដេក​តាម​ផ្លូវ​ដូច​មនុស្ស​ញៀន​ថ្នាំ ចំណែក​គាត់​ជា​អ្នក​មាន​មុខមាត់ និង​ជា​មន្ត្រីរាជការ​ផង​មិន​អាច​ប្រព្រឹត្តិ​ដូច​ពាក្យ​ចោទប្រកាន់​នោះ​ឡើយ ។​

​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្ត​បានឲ្យដឹងតា​មទូរស័​ព្ទ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ថា រឿង​នេះ​ខាង​លើ​ពិតជា​មាន​មែន កម្លាំង​ស្នងការ​ធ្វើ​តាមដាន​ស្រាវជ្រាវ​រឿង​ករណី​ខាងលើនេះ​៕
​ជីវ៉ា​

 

2015_07_31c2 (1) 2015_07_31c2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment