0

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខា​ក្រសួងមហាផ្ទៃ​ថា ប្រជាពលរដ្ឋ​បច្ចុប្បន្ន​រស់នៅ​សុខ​ស្រួល​គ្មាន​ការភិតភ័យ​

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខា​ក្រសួងមហាផ្ទៃ​ថា ប្រជាពលរដ្ឋ​បច្ចុប្បន្ន​រស់នៅ​សុខ​ស្រួល​គ្មាន​ការភិតភ័យ​

​ខេត្ត​បាត់ដំបង ៖ ឯកឧត្តម សក់​សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​ប​វេល បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា​ប្រជាពលរដ្ឋ​បច្ចុប្បន្ន រស់នៅ​សុខ​ស្រួល មិន​មាន​ការភិតភ័យ​គ្រាប់កាំភ្លើង​ផ្លោង ខ្មែរក្រហម​បាញ់សម្លាប់ ឬ​ដុត​ផ្ទះ​ឬ​ចោរកម្ម​ផ្សេងៗ​ទៀត ។​

​ឯកឧត្តម​បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កក្ត​ដា ឆ្នាំ​២០១៥ នៅ​បរិវេណ​វត្ត​ឧត្តម​សាមគ្គី ហៅ​វត្ត​ដាច់​ព្រ័ត​ស្ថិត ក្នុងភូមិ​ដាច់​ព្រ័ត ឃុំ​ប​វេល ស្រុក​ប​វេល​ដែល​មាន​ការចូលរួម លោក ខាន់ ម៉ា​ណេរ ប្រធាន​មន្ទីរ សាធារណៈការ​នឹង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​ក្រុមការងារ​ឃុំ​ក្តុល​តា​ហែ​ន និង​ឯកឧត្តម​អភិបាលរង ខេត្ត​បាត់ដំបង និង​ឯកឧត្តម​អភិបាលរង​ខេត្ត​ប៉ៃលិន ព្រមទាំង​ឯកឧត្តម​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ជា​ច្រើន​រូប​ទៀត ក្នុង​ពិធី​ប្រគេន​ទៀនវស្សា និង​ទ័យ​វត្ថុ​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន ២៩ វត្ត ។​

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​ប​វេល បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា កាលពីមុន​បោះឆ្នោត​តំណាងរាស្ត្រ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​ជា​ប្រមុខ​រាជរដ្ឋាភិបាល តែ​កាល​នោះ ប្រទេស​ជាតិ​មិន​ទាន់​ចប់​សង្គ្រាម​ទាំង​ស្រុង មាន​ខ្មែរ​ក្រ​ហាម មាន​ចោរព្រៃ មាន​ប៉ា​រ៉ា លុះ​ឆ្នាំ​១៩៩៣ ទើបបាន​បោះឆ្នោត​ភាគីប្រឆាំង​រដ្ឋាភិបាល​មួយចំនួន ក៏​បាន​ចូលរួម​បោះឆ្នោត​តាម​អង្គការសហប្រជាជាតិ ។ ប៉ុន្តែ​របប​ខ្មែរក្រហម មិនទាន់​សម្រេចចិត្ត​ចូលរួម​បោះឆ្នោត​ឡើយ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ជួប​ការភិតភ័យ​ជាខ្លាំង ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​ខ្លាច​គ្រាប់កាំភ្លើង​ផ្លោង ចោរ​ប្លន់​និង​ខ្មែរក្រហម​ចូល​ដុត​ផ្ទះ ។ ដោយសារ​នយោបាយ​ឈ្នះ​សម្តេច ហ៊ុន សែន បាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​បង្រួបបង្រួម​ជាតិ​ទាំងមូល​អោយ​មាន​សន្តិភាព ទើប​ខាង​ភាគី​ខាង​ខ្មែរក្រហម ចូលរួម​បោះឆ្នោត​ជា​សកល​ជ្រើសរើស​នាយករដ្ឋមន្ត្រី​តាម​អង្គការសហប្រជាជាតិ ។ នេះ​ជា​អាណត្តិ​ទី ៥ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រស់នៅ​សុខ​ស្រួល មិន​មា​ការភិតភ័យ​គ្រាប់កាំភ្លើង​ផ្លោង ខ្មែរក្រហម​បាញ់សម្លាប់ ឬ​ដុត​ផ្ទះ​ឬ​ចោរកម្ម​ផ្សេងៗ​ទៀត ។​

​ក្រោយ​ពី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ប្រគេន​ទៀនវស្សា​ក្នុង​១​វត្ត​ចំនួន​២​ដើម អង្ករ​៥០​គី​ឡូ និង​ទ័យ​វត្ថុ​គ្រប់មុខ ព្រមទាំង​ចែក​ជូន​ក្រណាត់​ស​ដល់​ចាស់​ម្នាក់ ១ ដុំ និង​ថវិការ​ម្នាក់​១​ម៉ឺន​រៀល​ផងដែរ ៕

 

2015_07_26rt (1) 2015_07_26rt (2) 2015_07_26rt (3) 2015_07_26rt (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment