បាត់ដំបង ៖ បុរសម្នាក់នាំថ្នាំញៀនប្រភេទយ៉ាម៉ា ៣៩៧ គ្រាប់ចូលទឹកដីថៃ បម្រុងចែកចាយត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន កាលពីម៉ោង៩ ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅផ្សារខៅឌីនស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
ប្រភពពីសមត្ថកិច្ចច្រកទ្វាភ្នំដីស្រុកសំពៅលូនបានអោយដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចថៃឃាត់ខ្លួនមានឈ្មោះ ង៉ែត សួន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។ វត្ថុតាងដែលដកហូតបានមានញៀនប្រភេទយ៉ាម៉ា ៣៩៧ គ្រាប់ និងប្រាក់ខ្មែរថៃមួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនបុរសសង្ស័យទៅតុលាការថៃចាត់ការតាមផ្លូវច្បាប់ ៕