0

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ឃាត់ខ្លួន​បុរស​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​និង​ផល​ចោរកម្ម​បញ្ជូនទៅ​តុលាការ​

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ឃាត់ខ្លួន​បុរស​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​និង​ផល​ចោរកម្ម​បញ្ជូនទៅ​តុលាការ​

ខេត្ត​បន្ទាយមានជ័យ ៖ អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ឃាត់ខ្លួន​បុរស ២ នាក់​ពាក់ព័ន្ធ​ករណី​លួច​និង​ផល​ចោរកម្ម កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​សម្ភារៈ​ប្រគល់អោយ​ម្ចាស់​ដើម​វិញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៥ ។​

​សមត្ថកិច្ច​អាវុធហត្ថ​ក្រុង​ប៉ោយប៉េត​បានអោយដឹងថា យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ ២០១៥ របស់​ជនរងគ្រោះ​ឈ្មោះ កុក អៀង​លី ហៅ អៀង ភេទ ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ បា​លិលេ​យ្យ​២​សង្កាត់​និង​ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ប្ដឹង​ទៅ​លើ​ជនសង្ស័យ​ចំនួន ២ នាក់​ក្នុង​ករណី​លួច កាលពី​ថ្ងៃ​ទី​២១ កក្កដា ២០១៥ វេលា​ម៉ោង​១១​និង​០០​នាទី ដែល​ប្រព្រឹត្តិ​នៅត្រង់​ចំណុច​ក្នុង​ផ្ទះ ស្ថិតនៅ​ភូមិ បា​លិលេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ដូច​មាន  1/​ឈ្មោះ ឡាយ សុគា ភេទ ប្រុស អាយុ ២២​ឆ្នាំ មាន​ស្រុកកំណើត ភូមិ បា​លិលេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ 2/  ឈ្មោះ សូត្រ សុខុម ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣៥​ឆ្នាំ​ជា​អ្នក​ទទួល​ទិញ​ទ្រព្យ មាន​ស្រុកកំណើត ភូមិ​កូប ឃុំ កូប ស្រុក សិរីសោភ័ណ ខេត្ត​បាត់ដំបង​។ បច្ចុប្បន្ន រស់នៅ​ភូមិ បា​លិលេ​យ្យ​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​តាម​ការរៀបរាប់​របស់​ដើ​មបណ្ដឹងថា មាន​ចោរលួច​គាស់​ទំ​លុះ​ទំលាយ​បង្អួច​ផ្ទះ​ផ្នែក​ខាងក្រោយ ចូល​យក​ទ្រព្យសម្បត្តិ ក្នុង​មានដូចជា​ឧប្បករណ៍​បំពង​សំលេង​ដូច​ជា​ធុងបាស់ ចំនួន ២ គ្រាប់ អំភ្លី​ចំនួន ២ គ្រឿង និង​ម៉ាស៊ីនត្រជាក់​ចំនួន 1 គ្រឿង​នៅ​ពេល​ដែល​ជនរង្គ្រោះ​មិន​បាន​នៅផ្ទះ​រវល់​ទៅ​រកស៊ី​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ ។​

​តាម​សាក្សី​ឈ្មោះ សុខ ម៉ារ៉េត ហៅ តា​វែង បាន​បំភ្លឺថា ចៅស្រី​របស់​គាត់​ប្រាប់​គាត់​ថា​ឃើញ​ឈ្មោះ​គា​បាន​លី​ធុងបាស់​នៅ​ម្ដុំ​ផ្ទះ​របស់​គាត់​ពី​ថ្ងៃ​មុន​តែ​មិនដឹងថា​ធុងបាស់​នេះ​ជា​ធុងបាស់​របស់​អ្នកណា​ទេ​។ ក្រោយពី​ទទួល​ពាក្យបណ្ដឹង ទើប​សមត្ថកិច្ច​អាវុធហត្ថ​ចំនួន​4​នាក់​ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ជា ដា មេបញ្ជាការ​មូលដ្ឋាន​អ​វុ​ធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ត​បន្ទាប់​បាន​ចំនួន 2 នាក់ ដូច​មាន​ឈ្មោះ​ខាងលើ​នៅ​ចំណុច ឡ​ធ្យូង ស្ថិតក្នុង​ភូមិ បា​លិលេ​យ្យ​2 សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​

​ជនសង្ស័យ​ឈ្មោះ ឡាយ សុគា បាន​ឆ្លើយ​សារភាពថា ខ្លួន​គេ​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​លួច​ខាងលើ​នេះ​ពិត​ប្រាកដ​មែន​ដោយ​រូបគេ​និង​មិត្តភក្ដិ​គេ​ម្នាក់ទៀត​ឈ្មោះ ណាក់​ហៅ រ​ក្ស ភេទ ប្រុស បាន​នាំគ្នា​លួច​គាស់​ទំ​លុះ​ទំលាយ​បង្អួច​ផ្ទះ​របស់​គេ​ផ្នែក​ខាងក្រោយ​ដោយ​ប្រើ​ញញួ​រដង​ដែក​រួច​ចូល​លួច​យក​ទ្រព្យ​ទាំងអស់នេះ​មែន ។​

​បច្ចុប្បន្ន សមត្ថកិច្ច អ ហ ខេត្ត កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ។ ចំណែក​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប្រគាល់​អោយ​ម្ចាស់​វិញ​ហើយ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ណាក់ ហៅ រ​ក្ស សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ត​ទៀត ៕

2015_07_26a1 (1) 2015_07_26a1 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment