0

​រថយន្ត​បុក​ម៉ូតូ​ប៉ើង​បណ្តាលអោយ​គ្រោះថ្នាក់​ធ្ងន់ ៣ នាក់ អ្នកបើកបរ​ទុក​រថយន្ត​ចោល​គេចខ្លួនបាត់​

​រថយន្ត​បុក​ម៉ូតូ​ប៉ើង​បណ្តាលអោយ​គ្រោះថ្នាក់​ធ្ងន់ ៣ នាក់ អ្នកបើកបរ​ទុក​រថយន្ត​ចោល​គេចខ្លួនបាត់​

បាត់ដំបង ៖ រថយន្ត​ឆ្លាម​ពណ៌​ស គ្មាន​ស្លាក​លេខ​បើក​លឿន​បុក​ម៉ូតូ​១​គ្រឿង នៅ​ផ្លូវបំបែក ៤ ប៉ើង​ទៅ​ម្ខាង​ផ្លូវ បណ្តាលអោយ​គ្រោះថ្នាក់​ធ្ងន់​៣​នាក់ ។ អ្នកបើកបរ​រថយន្ត​បន្ត​ទៅ​ដល់​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ទុក​រថយន្ត​ចោល​គេចខ្លួនបាត់ ។​

​ហេតុការណ៍​នេះ​កើតឡើង កាល​វេលា​ម៉ោង​២៤​និង​១០​នាតី​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ផ្លូវបំបែក​៤ ក្បែរ​គ្លីនីក​វិសាល​សុខ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​

​ប្រភព​ពី​សមត្ថកិច្ច​ចរាច​រណ៍​បានអោយដឹងថា បុរស​៣​នាក់​រង​គ្រោះ មាន​ទី​១ ឈ្មោះ យួន បូ​ណា អាយុ​២៣​ឆ្នាំ បាក់​ស្មង​ជើងឆ្វេង ។ ទី​២ ឈ្មោះ វួ​ន សាវុន ហៅ​ម៉ាប់ អាយុ​២៣​ឆ្នាំ បែកក្បាល​ភ្នែក ប្រអប់ជើង​និង​ដាច់​ម្រាមជើង​១ ។ ទី​៣ ឈ្មោះ មិត្ត សុខុន អាយុ​២២​ឆ្នាំ ដាច់​កជើង និង​បែក​ភ្នែក​ឆ្វេង ។ អ្នក​ទាំង​៣​នាក់ មានរ​បរជា​កម្មករ​សំណង់​មាន​ទីលំនៅ​ភូមិ​បត់​សាលា ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1B8201 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ឆ្លាម​ពណ៌​ស គ្មាន​ស្លាក​លេខ ។​

​ប្រភព​សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ ម៉ូតូ​១​គ្រឿង​ជិះ​គ្នា ៣ នាក់​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ពេល​បើក​ឆ្លង​ផ្លូវបំបែក ៤ ក៏​មាន​រថយន្ត​ឆ្លាម​បើក​លឿន​ពី​ទិស​ជើង មក​បត់​ស្តាំ​ដៃ ដើម្បី​ប្តូរ​ទិស​ទៅ​ខាង​លិច​ដែរ តែ​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​ម៉ូតូ​ប៉ើង​ខ្ទាត​ឆ្លងផ្លូវ​ម្ខាង បណ្តាលអោយ​មនុស្ស​រង​របួសធ្ងន់ ហើយ​រថយន្ត​បាន​បន្ត​ទៅមុខ​បាត់​ឈឹង ។​

​ប្រភព​ពី​សមត្ថកិច្ច​ចរាច​រណ៍​បានបញ្ជាក់​ថា ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​ជនរងគ្រោះ​ចូល​សង្គ្រោះ​នៅ​គ្លីនីក​វិសាល​សុខ ខណៈនោះ កម្លាំង​នគរបាល​ក្រុម​បង្ការ​បង្ក្រាប​បាន​តាមរ​ក​រថយន្ត​បង្ក ឃើញ​ទុក​រថយន្ត​ចោល​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល រី​ឯ​ម្ចាស់​គេចខ្លួនបាត់ ។ ចំពោះ​មធ្យោបាយ​ទាំង ២ គ្រឿង សមត្ថកិច្ច​បាន​នាំ​ទៅកាន់​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រងចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ៕
​ដោយ ៖ សុខ កុសល

 

2015_07_23rt1 (4) 2015_07_23rt1 (5) 2015_07_23rt1 (1) 2015_07_23rt1 (2) 2015_07_23rt1 (3)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment