0

សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ចាប់​ម៉ូតូ​អត់​ពន្ធ​៩​គ្រឿង​និង​ប្រមូល​ពន្ធ​សម្រាប់​ឆមាស​ទី​១​បាន​ច្រើន​លើស​ផែនការ​

សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ចាប់​ម៉ូតូ​អត់​ពន្ធ​៩​គ្រឿង​និង​ប្រមូល​ពន្ធ​សម្រាប់​ឆមាស​ទី​១​បាន​ច្រើន​លើស​ផែនការ​

​ខេត្ត​ប៉ៃលិន ៖ សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន បាន​ចាប់​ម៉ូតូ​អត់​ពន្ធ​៩​គ្រឿង ដើម្បី​អោយ​បង់ពន្ធ​ជូន​រដ្ឋ និង​ប្រមូល​ពន្ធ​សម្រាប់​ឆមាស​ទី ១ បាន​ច្រើន​លើស​ផែនការ គឺ ៧៥៦០ លាន​រៀល គិត​ត្រឹម​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៤ ។​

​លោក អ៊ុក វណ្ណ​ច័ន្ទ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន បានអោយដឹងថា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ កម្លាំង​គយ​បាន​ចុះ​ចាប់​ម៉ូតូ​អត់​ពន្ធ​បាន​ចំនួន ៩ គ្រឿង មាន​ម៉ាក​ហ្វីន​ណូ​ម៉ាក​ស្កូ​ពី និង​ម៉ាក​ឃ្លីក នៅក្នុង​ខេត្ត​ដើម្បី​អោយ​បង់ពន្ធ​ជូន​រដ្ឋ ។ ក្រោម​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល លើ​វិស័យ​ប្រមូល​ពន្ធ​ដាក់​ផែនការ ប្រមូល​ពន្ធ​នៅ​ឆមាស​ទី​១ អោយ​បាន​ប្រាក់​ចំនួន​៦១៨០​លាន​រៀល រហូតមកដល់​ពេលនេះ ការអនុវត្ត​ប្រមូល​ព័ន្ធ​បាល​ច្រើន​លើសពី​ផែនការ គិត​ត្រឹម​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៤​បាន​ចំនួន​៨៣៧៦០​លាន​រៀល ។

​ការប្រមូល​ពន្ធ​បាន​ច្រើន​នេះ​ទី​១​ពន្ធ​លើ​គ្រឿង​ចាហួយ​និង​ភេសជ្ជៈ​បាន​ចំនួន​៥០​លាន​រៀល​ទី​២​ពន្ធ​លើ​គ្រឿងយន្ត​គ្រឿង​ដែក​បាន​ចំនួន​ជាង​៧០០​លាន​រៀល​និង​មាន​ប្រជាពលរដ្ឋ​មក​រកស៊ី​ច្រើនជាង​មុន​និង​មាន​ការទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិតខាង​។​កាលពី​មុន​រដ្ឋាភិបាល​កំណែទម្រង់​ការប្រមូល​ពន្ធ​សរុប​បាន​ត្រឹមតែ​២០០​លាន​រៀល​ប៉ុណ្ណោះ​នេះ​ដោយសារ​ការយោគយល់​តំបន់​សម្មា​រណ៍កម្ម​លើកលែង​ពន្ធ​និង​មិនសូវមាន​ក្រុមហ៊ុន​ឬ​អ្នករកស៊ី​ចូលមក​រកស៊ី​នៅ​តំបន់​នេះ​។​
​មិនតែប៉ុណ្ណោះ​ទីស្នាក់ការ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​បាន​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ​ដំណាំ​សំរាប់ធ្វើ​ម្ហូប​ចិញ្ជឹម​មាន់​ទា​ក្ងាន​គោ​ជ្រូក​ដើម្បី​ទុក​ហូប​អង្គភាព​ផ្ទាល់ខ្លួន​និង​ទុក​ជួយ​ទ្រទ្រង់​ក្នុង​កម្មវិធី​ទំនាក់ទំនង​ភ្ញៀវ​ជាតិ​និង​អន្តជាតិ​ហូប​ផង​ដែរ​ជា​ពិសេស​នោះ​គឺ​ភ្ញៀវ​និង​សមត្ថកិច្ច​ប្រទេស​ថៃ​ឧស្ស​ហ៍ម​ក​ទំនាក់ទំនង​ការងារ​។​

​លោក អ៊ុក វណ្ណ​ច័ន្ទ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​បាន​ប្តេជ្ញាចិត្ត​ថា ខិតខំ​ប្រឹងប្រែង​អោយអស់​ពី​សមត្ថភាព​ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​និង​សហការ​ល្អ​ជាមួយ​មន្ទីរ​ក្នុង​ខេត្ត​ប៉ៃលិន​និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​អោយ​កាន់តែ​ប្រសើរ​និង​ស្វែងរក​អ្នកវិនិយោគ​អោយ​មក​រកស៊ី​នៅ​តំបន់​នេះ​អោយបាន​ច្រើន​តទៅទៀត​ដើម្បី​ចូលរួម​ចំណែក​កសាង​និតិរដ្ឋ​ទៅ​ថ្ងៃ​អនាគត ៕

 

2014_07_18d1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment