0

​ក្រុមចោរ​ប្រដាប់អាវុធ​វាយ​ចាប់ចង​ព្រះសង្ឃ ប្លន់​យក​មាស​ប្រាក់​រួច​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

​ក្រុមចោរ​ប្រដាប់អាវុធ​វាយ​ចាប់ចង​ព្រះសង្ឃ ប្លន់​យក​មាស​ប្រាក់​រួច​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

បាត់ដំបង ៖ ក្រុមចោរ​ប្រដាប់អាវុធ​ប្រហែល ៥ នាក់​បាន​ដាក់​ជណ្តើរ​ចូល​កុដិ វាយ​ចាប់ចង​ព្រះសង្ឃ​ប្លន់​យក​មាស​ប្រាក់ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព នៅ​ចន្លោះ​ម៉ោង​១​ទៅ​ម៉ោង​២​យប់ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ ចំនុច​បរិវេណ​វត្ត​តា​ប៉ុន ស្ថិតក្នុង​ភូមិ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ប្រភព​ពី​អាចារ្យ និង​ដូនជី​នៅក្នុង​វត្ត​តា​ប៉ុន​បានអោយដឹងថា នៅ​យប់កើតហេតុ ក្រុមចោរ​បាន​ជិះ​រថយន្ត​ម៉ាក​កាំ​ម៉ា​រី​ព​ណ័ស ១ គ្រឿង ចូល​ក្នុង​បរិវេណ​វត្ត​តា​ប៉ុន ពួក​វា​មាន​គ្នា ៥ នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី ១ ដើម​កាំភ្លើង​វែង ១ ដើម បានដាក់​ជណ្តើរ​ឈើ​១ និង​ជណ្តើរ​ដែក ១ ឡើង​ចូល​តាម​បង្អួច​ចូល​កុដិ លោក​ចៅអធិការ​វត្ត ធ្វើ​សកម្មភាព​ប្លន់​តែម្តង ។ ពេល​ធ្វើ​សកម្មភាព ពួក​វា​បាន​ចាប់​លោក​សង្ឃ​នាម ចិន ជេ​ត ជន្មាយុ​៤៦​វស្សា ជា​ចៅអធិការ​វត្ត ចង​ជាប់​និង​សសរកាឡោង លើ​កុដិ បណ្តាល​អោយ​សន្លប់ ក្រោយមក​ក្រុម​ចោរ​បាន​យកប្រាក់​ខ្មែរ ៣ លាន​រៀល (​ប្រាក់​សប្បុរសជន​ផ្ញើរ​) ប្រាក់​អាមេរិក​ចំនួន​២​ពាន់​ដុល្លារ (​ប្រាក់​សំរាប់​បើក​អោយ​ជាង​សាងសង់​កុដិ​) និង​ប្រាក់​ខ្មែរ​៨០​ម៉ឺន​រៀល បានមក​ពី​ការ​ស្រោច​ទឹក​រំដោះគ្រោះ​ដល់​ប្រជាពលរដ្ឋ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​និង​នគរបាល​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

2015_07_28a (3) 2015_07_28a (1) 2015_07_28a (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment