0

​ឪពុក​តិរិច្ឆាន​ផឹកស៊ី​ស្រវឹង​ចាប់រំលោ​ភ​កូនស្រី​បង្កើត ២ នាក់​បាន ១០ ដង​ត្រូវ​នគរបាល​ឃាត់ខ្លួន​

​ឪពុក​តិរិច្ឆាន​ផឹកស៊ី​ស្រវឹង​ចាប់រំលោ​ភ​កូនស្រី​បង្កើត ២ នាក់​បាន ១០ ដង​ត្រូវ​នគរបាល​ឃាត់ខ្លួន​

បាត់ដំបង ៖ ឪពុក​តិរិច្ឆាន​ពេល​ផឹកស៊ី​ស្រវឹង​ម្តងៗ និង​ចាក់​រឿង​ស៊ិច​មើល​តណ្ហា​ឡើង ចាប់រំលោភ​កូនស្រី​បង្កើត ២ នាក់​បាន​សម្រេច​ចំនួន ១០ ដង បន្ទាប់​ពី​ប្រពន្ធ​ស្លាប់ចោល ២ ឆ្នាំ ពេល​រំលោភ​កូនស្រី​ពៅ​នៅ​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ នាង​រត់​ចេញ​ក្រៅ​ផ្ទះ​ស្រែក​ហៅ​អ្នកភូមិ​ជួយ​ទើប​បែកការ ។​

​បុរស​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន កាល​ម៉ោង​១៨ យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ នៅផ្ទះ​ភូមិ​ដូន​ឥន្ទ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។​

​លោក ឡោម ឡាន នាយ​ផ្នែក​ព្រហ្មទ័ណ្ឌ​ស្រុក​ឯក​ភ្នំ​បានអោយដឹងថា បុរស​សង្ស័យ​ដែល​រំលោភ​កូនបង្កើត​មានឈ្មោះ ន​ន់ ផល អាយុ​៤៦​ឆ្នាំ របរ​ជា​អ្នកនេសាទ ។ កូនស្រី​រងគ្រោះ​ទី​១ ឈ្មោះ ផ​ស អាយុ​៩​ឆ្នាំ និង​កូនស្រី​ទី​២​ឈ្មោះ​ផល​អាយុ ៧ ឆ្នាំ ។​

​កូនស្រី​រងគ្រោះ​ទាំង ២ នាក់​បាន​អោយដឹងថា ឪពុក​បាន​ចាប់រំលោភ​ពួកខ្លួន​បាន​ចំនួន​១០​ដង​ហើយ ។​

​បុរស​សង្ស័យ​ឪពុក​តិរិច្ឆាន​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូន​មែន គឺ ចំនួន​៥​ដង ហើយ​មិន​បាន​ស៊ីជម្រៅ​ទេ ។​

​លោក ឡោម ឡាន នាយ​ផ្នែក​ព្រហ្មទ័ណ្ឌ​ស្រុក​ឯក​ភ្នំ បានបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កុមារ បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​បន្តទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី រីឯ​កុមារ​រងគ្រោះ​ត្រូវបាន​ខាង​មន្ទីរ​សង្គមកិច្ច​ខេត្ត​ទទួលយក​ទៅ​ថែរក្សា​ហើយ ៕

 

2015_07_28b (2) 2015_07_28b (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment