0

​អង្គការ Home Media​សហការ​ជាមួយ​អាជ្ញាធរ ពិធី​ចុះ​ផ្សព្វផ្សាយ​ច្បាប់ ចរាច​រណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​

​អង្គការ  Home Media​សហការ​ជាមួយ​អាជ្ញាធរ ពិធី​ចុះ​ផ្សព្វផ្សាយ​ច្បាប់ ចរាច​រណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​

​បាត់ដំបង​ ៖ ​អង្គការ​ផ្សព្វផ្សាយ ព័ត៌មាន Home Media បាន សហការ​ជាមួយ​អាជ្ញាធរ ខេត្ត​បាត់ដំបង ធ្វើ​ពិធី​ចុះ​ផ្សព្វផ្សាយ​ច្បាប់ ចរាច​រណ៍ នៅ​ខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត លោក សាម៉ន បណ្ឌិត នាយក​អង្គការ  Home Media ។ នា​ព្រឹក​ថ្ងៃទី ១៦ ខែកក្កដា​ឆ្នាំ​២០១៥​នៅ​មុខ​សាលា ខេត្ត​បាត់ដំបង​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ ចូល​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ សិស្ស​និស្សិត​មក​ពីគ្រិ​ស្ថាន សិក្សា​រដ្ឋ​និង​ឯកជន ជាច្រើន​រូប​ផង​ដែរ​។​

​បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់លោក សាម៉ន បណ្ឌិត នាយក​អង្គការ  Home Media រួចមក លោក ប៊ុត គឹម ស៊ាន អភិបាលរង​ខេត្ត​បាន អបអរសាទរ​និង​ថ្លែង​អំណរ​គុណ​លោក​នាយក​អង្គការ​នេះ បាន​បង្កលក្ខណៈ​និង​ធ្វើ​ពិធី​នេះ ឡើង​ក្នុង​បំណង​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ដល់​ប្រជា​ពលរដ្ខ ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ក្នុង​ខេត្ត ដើម្បី​ការ បន្ថយ​អាត្រា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់ ចរចរ​ណ៍​ឲ្យនៅ​កម្រិត​ទាប​បំផុត ក្រោម​ពាក្យស្លោក​ថា ថ្ងៃនេះ និង​ថ្ងៃស្អែក​សូម​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន មានប្រសាសន៍​សំណេះសំណាល ក្នុង​អង្គពិធី​នោះដែរ ដោយ​បាន​បញ្ជាក់ថា យើង​ទាំងអស់គ្នា​ត្រូវ​នាំគ្នា ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​។​

​លោក​បាន​បន្តថា ការគោរព​ច្បាប់​ចរាចរណ៍​នេះ ពិសេស​ប្អូនៗ​យុ​វ័យ យើង​ពាក់មួក​សុ​វត្តិភាព សម្រាប់​ការពារ អាយុជីវិត​យើង​និង​ជិវិត អ្នក​ដ៏​ទៃ​មិនមែន​ពាក់​មួក​សម្រាប់​ខ្លាច​សមត្ថកិច្ច​ផាកពិន័យ​នោះទេ​។ ព្រោះ​បញ្ហា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​មាន​ការកើនឡើង​រាល់ថ្ងៃ គួរឲ្យខ្លា​ចជាង​ជម្ងឺ អេដស៍​ទៅ​ទៀត ។ បន្ទាប់​ពី​សំណេះសំណាល រួច​គណអធិបតី បានប្រគល់​មួក​សុ​វត្តិភាព ជូន​ដល់​ប្អូនៗ​និស្សិត​ម្នាក់​មួយ​និង​ថតរូប​រួមគ្នា​ទុកជា អនុស្សាវរីយ៍​ផងដែរ ៕
​សុខ កុសល​

2015_07_16rt1 (2) 2015_07_16rt1 (3) 2015_07_16rt1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment