ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋចំនួន ៣០ គ្រួសាររស់នៅក្រុងប៉ោយប៉ែត សំណូមពរដល់សម្តេចហ៊ុន សែន មេត្តាជួយរកយុត្តិធម៏ជូនដល់ពួកគាត់ដោយក្តីអនុគ្រោះផង ព្រោះមានអាជ្ញាធរមួយ ចំនួននគ្នាឃុបឃិតគ្នាយកដីបង្កបង្កើនផលចំនួន១៥០ហិកតារបស់ពួកគាត់អស់រយះពេល៣ឆ្នាំ ហើយ មកដល់ពេលនេះចៅហ្វាយខេត្តសន្យាជួយដោះស្រាយជូនតែមានតែសន្យាខ្យល់ប៉ុណ្ណោះ។
ជនរងគ្រោះខាងលើនោះ គឺរស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែពួកគាត់មានដី១៥០ហិកតា ស្ថិតនៅក្នុងភូមិល្បើកស្វាយ ឃុំស្រុកស្វាយចេក សព្វថ្ងៃនេះ ខណះដែលពួកគាត់ទាំង៣០គ្រួសារជាកម្មករស៊ីឈ្នូលធ្វើចំការអោយមន្ត្រីទាហ៊ានម្នាក់ឈ្មោះវណ្ណ សុផាត អង្គភាពយុតភូមិភាគទី៥ កាលពីឆ្នាំ២០០៦លុះមកដល់ឆ្នាំ២០១១ មន្ត្រីទាហ៊ានរូបនោះ គ្មានលុយជូនកម្មករខាងលើនោះឡើយ ដោយជូនជាដីជំនួសថ្លៃពលកម្មដោយក្នុងម្នាក់ៗបាន៥ហិកតាប៉ុណ្ណោះ។
តាមកាបំភ្លឺ របស់តំណាងពលរដ្ឋ៣០គ្រួសារបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១១កន្លងទៅ លោកឧត្តមសេនិយទោវណ្ណ សុផាត បានសំរេចប្រគល់ដីដូចមានចំនួនខាងលើ ជូនដល់ពលរដ្ឋ៣០គ្រួសារតាមរយះលោកមេភូមិ មេឃុំស្វាយចេក មុនពលូបគាត់ទទួលមរណះភាពទៅ ។ តំណាងប្រជាពលរដ្ឋបន្តទៀតថា ក្រោយពេលលោកវណ្ណ សុផាត បានទទួលមរណះភាពអស់លោកអាជ្ញាធរខាងលើនោះ មិនព្រមប្រគល់ដីជូនពលរដ្ឋឡើយ ដោយគេសុខចិត្តច្បាមយកតែម្នាក់ឯងហើយយកទៅចែកបក្សពួករបស់ខ្លួនទៀតផង តំណាងជាងនោះបានបន្តទៀតថា នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៣ ពួកគាត់បានទៅដាក់ពាក្យបណ្តឹងដល់សម្តេច ហ៊ុនសែន តាមរយៈខុទ្ធកាល័យរបស់សម្តេចតែម្តង ។ លុះមកដល់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣ដ៏ដែល លោក ហូ សិ ទ្ធីនាយកខុទ្ទកាល័យបានពិនិត្យនិងចារបញ្ជូនពាក្យបណ្តឹងរបស់ពលរដ្ឋ៣០គ្រួសារទៅអោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។ ពលរដ្ឋបានបន្តទៀតថា នៅក្នុងខែវិច្ចិកា ឆ្នាំ២០១៣ នាយឧត្តមសេនិយ ឆាយ សាំងយុង ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចេញលិខិតជួយអន្តារគម៏មកអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោយបានសំណូមពរមកអភិបាលខេត្ត ជួយដោះស្រាយបញ្ជប់ជូនពលរដ្ឋរងគ្រោះដោយសាជនខិលខូចដែលបានទៅបោកយកលុយពីពួកគាត់ដោយអះអាងរត់កាដីជូនជនរងគ្រោះនិងអាជ្ញាធរមួយចំនួនទៀតដោយក្តីអនុគ្រោះ ពលរដ្ឋបញ្ជាក់ទៀតថា នៅក្នុងខ្លឹមសារអន្តារគម៏របស់ខុទ្ទកាល័យសម្តេចហ៊ុនសែន និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីខាងលើនោះ គឺពុំឃើញអស់លោកអាជ្ញាធរខេត្តណាយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទំនាស់ដីរបស់ពលរដ្ឋរងគ្រោះដូចអ្វីដែលខុទ្ទកាល័យសម្តេច និងអាជ្ញាធរជាតិសំណូមពរនោះឡើយ ។
តំណាងជនរងគ្រោះបានបញ្ជាក់ទៀតថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ០១៣ លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានសំរេចបង្កើតគណះកម្មកាចម្រុះ ដែលមានរហូតដល់អ្នកឯណោះ លុះមកដល់ថ្ងៃទី១៣ ខែកុម្ភះ ឆ្ន២០១៤មានកាកោះហៅតំណាងពលរដ្ឋ៣រូបមកប្រជុំ នៅក្នុងសាលប្រជុំខសាលាខេត្ត ក្រោមកាចូលរួមរបស់លោកចុង ផែត ប្រធានគណះកម្មកាដោះស្រាយដីធ្លីថ្នាក់ខេត្ត ក្រោយមកអង្គប្រជុំសំរេចអោយពលរដ្ឋទៅបោះបង្គោលលើដី ដើម្បីសម្គល់ពិតប្រាកដ ដីរបស់ពលរដ្ឋ នាថ្ងៃទី១៨ ខែឆ្នាំដ៏ដែល លុះមកដល់ថ្ងៃទី១៨ គឺពុំមានអស់លោកណាម្នាក់ក្នុងជួរគណះកម្មកាចូលរួមជាមួយពលរដ្ឋដូចនៅក្នុងអង្គប្រជុំឡើយ បែជាឃើញលោកលីសោន អតីតៈមេឃុំស្វាយចេក ។ សព្វថ្ងៃជាប្រធានក្រុមប្រឹក្សាឃុំខាងលើ ដែលកំពុងរងនៅកាចោទថា បានលួចដីរបស់ពួកគាត់កន្លងទៅ មកដោះស្រាយជំនួសមុខអោយលោក ឃូ ពៅ អភិបាលស្រុកស្វាយចេក ដែលមានតួនាទីជាសមាជិករបស់គណះកម្មការមកដោះស្រាយទៅវិញ ។
ពលរដ្ឋបានបន្តទៀតថា លោក ឃូ ពៅ បានចេញលិខិតបំភ្លឺមកសាលាខេត្ត កាលពីថ្ងៃទី១៣ កញ្ញា ឆ្ន២០១៣ថា ដីចំនួន១៥០ហិកតានោះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឈន៍មានជ័យ ។
តំណាងប្រជាពលរដ្ឋដ៏ដែលបានបញ្ជាក់ទៀតថា ដីរបស់ពួកគាត់ដែលត្រូវគេរំលោភយកនោះ គឺគេសម្គល់ឃើញបក្សពួករបស់លោកប្រធានក្រុមប្រឹក្សាឃុំស្វាយចេក បាននាំគ្នាទៅដាំដំឡូងមីយ៉ាងរំភើយ ហើយគ្មានអាជ្ញាធរណាទៅហាមឃាត់ឡើយ ឯប្រជាពលរដ្ឋរងគ្រោះគ្រាន់តែនាំគ្នាដើរទៅមើលដីរបស់ខ្លួននោះត្រូវគេហាមឃាត់មិនអោយឆ្លងកាត់ឡើយ ។ ដូឆ្នេះហើយទើបប្រជាពលរដ្ឋ សំណូមពរដល់ សម្តេច ហ៊ុន សែន មេត្តាជួយអន្តារគម៏និងរកយុត្តិធម៏ជូនពួកគាត់ផង ។
លោកគោស៊ុំ សារឿត បានជួបតំណាងរបស់ប្រជាពលរដ្ឋជាច្រើនដងដែរ តែលោកបានសន្យាថា លោកនឹងខិតខំដោះស្រាយរឿងនេះបញ្ចប់ជូនអោយបងប្អូននាពលឆាប់ៗនេះ ប៉ុន្តែកាលើកឡើងរបស់អភិបាលខេត្តនោះ គឺមិនដូចបំណងលើពាក្យសន្យារបស់គាត់ឡើយ គឺមានតែពាក្យសន្យាខ្យល់តែប៉ុណ្ណោះ រហូតមកដល់ពេលនេះកាទន្ទឹងរងចាំលើដំណោះស្រាយរបស់អាជ្ញាធរនោះព្រាបដូចជាកាប់បំពង់រងចាំទឹកភ្លៀងអឹចឹង ៕
ដោយចិន្តា