0

កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ថៃ​និង​អជ្ញាធរ​ស្រុក​សំពៅ​លូន​ដាំ​កូនឈើ​រំលឹក​រុក្ខ​ទិវា​៩​កក្កដា​

កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ថៃ​និង​អជ្ញាធរ​ស្រុក​សំពៅ​លូន​ដាំ​កូនឈើ​រំលឹក​រុក្ខ​ទិវា​៩​កក្កដា​

បាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ថៃ និង​អាជ្ញាធរ​ស្រុក​សំពៅ​លូន ​បាន​ប្រារព្ធ​ពី​ធី​ដាំ​កូន​ឈើ មាន​ចំនួន ២០០០ ដើម មាន​ប្រភេទ​បេង ធ្នង់ រាជ គ្រញូង ដើម្បី​រំលឹក​រុក្ខ​ទិវា ៩ កក្កដា​ ​នៅ​ចំណុច​ដី​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ។​

​ក្នុង​ការដាំ​កូនឈើ មាន​ការចូលរួម​កង​កម្លាំងយោធា​ឈុតខ្មៅ​ថៃ​ចំនួន ២៥ នាក់ ដឹកនាំ​ដោយ​លោក វី​រ៉ាត់ ស៊ី​ភី​ន មេបញ្ជាការ​វរៈ​សេនា​ធំ​លេខ ១៣ (​ឈ​ជើង​ក្នុង​ទឹកដី​ថៃ​) ទល់មុខ​ស្រុក​សំពៅ​លូន លោក ជា សម្បត្តិ អភិបាល​ស្រុក​សំពៅ​លូន លោក ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន លោក យ៉​ម មឿន មេបញ្ជាកា​យោធា​វរៈ​ការពារ​ព្រំដែន​លេខ ៥០៦​    ​លោក ស្រី សុខុន មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៩១៧ ​លោក អែម សា​ខន មេបញ្ជាការ​សឹក​រង​ស្រុក​សំពៅ​លូន លោក ឱក វណ្ណ​រិន្ទ មេបញ្ជាការ​អាវុធ​ហ​ត្តស្តី​ទី ស្រុក​សំពៅ​លូន​    ​លោក​ប្រធាន​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដី លោក​ប្រធាន​គយ​រដ្ឋាករ​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដី លោក​ប្រធាន​ទំនាក់ទំនង​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដី​ ​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ មេឃុំ​ទាំង ៦ ក្នុងស្រុក​សំពៅ​លូន ​នាយក​សាលា និង​សិស្សានុសិស្ស សរុប​ចំនួន ៨៥០ នាក់ ៕
​តន់ ប៊ុន​ថេត

2015_07_16rt3 (3) 2015_07_16rt3 (1) 2015_07_16rt3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment