បាត់ដំបង ៖ បុរសម្នាក់លួងលោមក្មេងស្រីទៅបើកប្រាក់ប្រពន្ធវេរតាមវីង អោយ នៅផ្សារសំពៅលូន ។ ពេលដើរដល់ផ្លូវស្ងាត់ ចាប់នាងរំលោភ រហូតបានសម្រេចនៅថ្ងៃទី 08 កក្កដា ២០១៥ វេលាម៉ោងប្រហែល ១៩ ៖ ០០ នាទី នៅចំណុចក្រុមទី១១ ភូមិត្រពាំងព្រលិត
ឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។
ករណីរំលោភសេពសន្ថវៈបង្កឡើងដោយជនសង្ស័យឈ្មោះ ចៀន ប្រែន ភេទប្រុសអាយុ ៣៦ ឆ្នាំមានទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពរំលោភទៅលើឈ្មោះ មឆ ភេទស្រីអាយុ ១៦ ឆ្នាំ មានទីលំនៅស្នាក់នៅភូមិឃុំកើតហេតុខាងលើ (រំលោភបាន ០១ លើក) ។
មូលហេតុជនសង្ស័យបានលួងលូមក្មេងស្រីថា ទៅបើកលុយនៅចំណុចផ្សារស្រុក សំពៅលូន ដែលប្រពន្ធវេរមកឲ្យ ក្រោយពេលត្រឡប់ទៅវិញ ក៏បានលួងលូមក្មេងស្រីថា ចូលទៅជួបគេផ្លូវលំព្រៃចំការធ្វីសកម្មភាពរំលោភតែម្តង ។
ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបាននៅផ្ទនៅម៉ោង២២យប់ ថ្ងៃដដែលរួចកសាងសំណុំរឿងបញ្ជូទៅតុលាការ នាព្រឹកថ្ងៃទី ០៩ ចាត់ការតាមនិតិវិធី ៕